Member of

Untitled Document
News & Events | IIC University Of Technology
Untitled Document
ប្រជុំគណៈកម្មាការវាយតម្លៃផ្តល់ សញ្ញាបត្របណ្ឌិតកិត្តិយស ជូនអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប
. កាលបរិច្ឆេទៈ 15 កុម្ភៈ 2016 . រៀបចំដោយៈ សាកលវិទ្យាល័យ អាយ អាយ ស៊ី នៃបច្ចេកវិទ្យា . ទីកន្លែងៈ សាកលវិទ្យាល័យ អាយ អាយ ស៊ី នៃបច្ចេកវិទ្យា . សមិទ្ធផល និងស្នាដៃៈ អ្នកឧកញ៉ា ទ្រី ភាព បានប្រសូត្រឡើងនៅក្នុងគ្រួសារកសិករក្រីក្រមួយនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មុននឹងឈានមកដល់ការមានទ្រព្យស្តុកស្តម្ភដូចបច្ចុប្បន្ននេះ អ្នកឧកញ៉ាបានឆ្លងកាត់នូវការលំបាកជាច្រើនរាប់មិនអស់ក្នុងជីវិត។ ដើម្បីចិញ្ចឹមជីវិត អ្នកឧកញ៉ាធ្លាប់ធ្វើជាអ្នកឡើងត្នោត រត់រ៉ឺម៉ក ព្រូឡាន… ធ្វើជាយុទ្ធជនការពារទឹកដីជូនជាតិមាតុភូមិ ។ល។ និង ។ល។ តែដោយការមានបញ្ញាឈ្លាសវៃ និងភាពម៉ឹងម៉ាត់ម៉ត់ចត់ក្នុងការងារ និងជីវិត អ្នកឧកញ៉ាបានកសាងខ្លួនឱ្យឈានឡើងជាបន្តបន្ទាប់។ ដោយមានចក្ខុវិស័យវែងឆ្ងាយ និងមើលឃើញច្បាស់លាស់ពីដំណើរវិវត្តន៍នៃសេដ្ឋកិច្ចជាតិកម្ពុជា អ្នកឧកញ៉ាបានដូរមុខរបរមករកស៊ីធ្វើជាអ្នកជំនួញ ពេលនេះហើយដែលអ្នកឧកញ៉ាមានលុយកាក់ច្រើនអាចពង្រីកអាជីវកម្មកាន់តែធំទៅៗ ហើយក្រោយមកទៀតទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលដើម្បីដាំដំណាំកសិ-ឧស្សាហកម្ម និងទទួលបានសិទ្ធិប្រមូលអនុផលព្រៃឈើពីការស្តារអាងវារីយ៍អគ្គិសនីជាដើម។ សព្វថ្ងៃ អ្នកឧញ៉ាបានធ្វើការវិនិយោគច្រើនផ្នែកច្រើនវិស័យ ដូចជា កសិ-ឧស្សាហកម្ម ផែស្ងួត ចំការម្រេច ចំការកៅស៊ូ ទេសចរណ៍ ប្រេង តំបន់សេដ្ឋកិច្ចពិសេស រោងចក្រកែច្នៃកសិផល កាស៊ីណូ សណ្ឋាគារ រីសត ស្ថាបត្យកម្ម… ។ល។ ការវិនិយោគនេះ មាននៅក្នុងខេត្តនានាចំនួន 11រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺការវិនិយោគនៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម និងថៃ ដោយបានប្រែក្លាយតំបន់ស្ងាត់ជ្រងំទៅជាទីប្រជុំជន ប្រែក្លាយចំការមីនដែលគ្មានអ្នកណាហ៊ានទៅក្បែរឱ្យទៅជាចំការដំណាំកសិ-ឧស្សាហកម្ម…។ល។ ក្រៅពីនេះ អ្នកឧកញ៉ាក៏បានកសាងផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ជាច្រើនផងដែរ ហើយក៏បានបរិច្ចាគប្រាក់កាស និងសម្ភារៈផ្ទាល់ខ្លួនជាច្រើនដល់កាកបាទក្រហមកម្ពុជា កងទ័ពកម្ពុជា ជនក្រីក្រ ជាបន្តបន្ទាប់។ . ការសម្រេចចិត្តរបស់គណៈកម្មការវាយតម្លៃៈ បន្ទាប់ពីបានបញ្ជូនក្រុមការងារចុះសិក្សាដល់ទីកន្លែង និងតាមដានយ៉ាងយកចិត្តទុកដាក់នូវបទបង្ហាញរបស់តំណាងក្រុមហ៊ុនមក គណៈកម្មការវាយតម្លៃដែលមានឯកឧត្តមបណ្ឌិត ឈួន ចាន់ថន ជាប្រធាន និងមានសមាជិកមកពីស្ថាប័នចម្រុះ (តាមរយៈការបញ្ចេញយោបល់ម្តងម្នាក់ៗគ្រប់គ្នា) យល់ឃើញថាអ្នកឧកញ៉ាទ្រី ភាព បានធ្វើការវិនិយោគយ៉ាងធំធេងនៅលើមាតុភូមិខ្លួនឯង (មិនបានយកលុយទៅក្រៅស្រុក) ដែលបាននាំមកនូវការចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិកម្ពុជា ពិសេសគឺបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមទីជនបទដាច់ស្រយាលបានយ៉ាងច្រើន។ គណៈកម្មការវាយតម្លៃ បានឱ្យតម្លៃខ្ពស់ចំពោះការវិនិយោគនៅតាមព្រំដែន ហើយក៏បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រទេសមួយអាចធ្វើទៅបាន លុះណាតែមានការវិនិយោគពីសំណាក់វិនិយោគិននានាឱ្យបានផុលផុស។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ាក៏បានចំណាយធនធានផ្ទាល់ខ្លួនយ៉ាងច្រើនដើម្បីកសាងផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ… ។ល។ ហេតុនេះ បណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត បណ្ឌិត សាស្ត្រាចារ្យ ដែលជាសមាជិកគណៈកម្មការវាយតម្លៃទាំងអស់បានឯកភាពគ្នាជាឯកច្ឆ័ន្ទ ផ្តល់ជូនអ្នកឧកញ៉ាទ្រី ភាព នូវបណ្ឌិតកិត្តិយស ជំនាញ សេដ្ឋកិច្ចវិទ្យា ចាប់ពីពេលនេះតទៅ។
Master Program 2016
Master Program 2016
IIC ទទួលបានពានរង្វាន់ឆ្នើមក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពឧត្តមសិក្សា ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមជំនួយហិរញ្ញវត្ថុពីធនាគារពិភពលោក
គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់របស់សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ពិសេសនាយកដ្ឋានឧត្តមសិក្សា និងធនាគារពិភពលោក ព្រមទាំងក្រុមការងារទាំងអស់ ដែលបានជួយគាំយ៉ាងសកម្ម ទាំងផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេស ដល់អនុគម្រោងយើងខ្ញុំ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ IIC University has received the Best Research Performance Award from the Ministry of Education, Youth and Sport under the financial support from World Bank. The IIC’s management, staff, lecturers and students would like to express a deep gratitude to the Ministry of Education Youth and Sport, especially the Department of Higher Education, World Bank, and working group who have worked very hard to support us in both financial and technical aspects till we have a chance to receive this Award.
អាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ State University of New York នៅប្រទេសកូរ៉េ

IIC សូមប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ ដូចតទៅៈ
• ចំនួនអាហារូបករណ៍ៈ 3 នាក់
• ថ្នាក់ៈ បរិញ្ញាបត្រ
• សាកលវិទ្យាល័យៈ State University of New York នៅកូរ៉េ
• ភាសាដែលត្រូវប្រើៈ អង់គ្លេស
• អាហារូបករណ៍រួមមានៈ ថ្លៃសិក្សានិងចុះឈ្មោះ 22000$ ក្នុងមួយឆ្នាំ (ទាំងបួនឆ្នាំ) ថ្លៃអន្តេវាសិកដ្ឋាន និងអាហារ 1500$ក្នុងមួយខែ (ទាំងបួនឆ្នាំ)
• ថ្លៃសំបុត្រយន្តហោះ: សិស្សចេញខ្លួនឯង
• ការងារក្រៅម៉ោងៈ សាកលវិទ្យាល័យនឹងផ្តល់ការងារក្រៅម៉ោង (បើនិស្សិតចង់ធ្វើ)
• សិស្សដែលអាចដាក់ពាក្យបានៈ សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ឆ្នាំ 2015
• ជួបពិភាក្សាៈ សិស្សដែលចាប់អារម្មណ៍ សូមទាក់ទងមក IIC ជាបន្ទាន់ ហើយនឹងត្រូវជួបផ្ទាល់ជាមួយប្រតិភូរបស់សាកលវិទ្យាល័យ State University of New York នៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2015 នៅ IIC
• ទំនាក់ទំនងៈ អាគារលេខ 650 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ខាងត្បូងវត្តចាក់អង្រែក្រោម ប្រហែល 200ម៉ែត្រ)
ទូរស័ព្ទៈ 092 340 626 / 016 340 626 / 023 425 148
អ៊ីមេលៈ info@iic.edu.kh
IIC ជាសាកលវិទ្យាល័យដំបូងគេនៅកម្ពុជា ដែលបានទទួលស្គាល់ជាអន្តរជាតិ និងបានក្លាយជាសមាជិកនៃស្ថាប័នអន្តរជាតិ (IAU) មួយនេះ។
IIC ជាសាកលវិទ្យាល័យដំបូងគេនៅកម្ពុជា ដែលបានទទួលស្គាល់ជាអន្តរជាតិ និងបានក្លាយជាសមាជិកនៃស្ថាប័នអន្តរជាតិ (IAU) មួយនេះ។
និស្សិតឆ្នើម 2រូប សម្រាប់ឆមាសទី 7 ឆ្នាំសិក្សា 2014-15
និស្សិតឆ្នើម 2រូប សម្រាប់ឆមាសទី 7 ឆ្នាំសិក្សា 2014-15
ស្ថាប័នអន្តរជាតិ IAU បានទទួលស្គាល់សាកលវិទ្យាល័យ IIC ជាផ្លូវការហើយ ពីទីក្រុងប៉ារីស ប្រទេសបារាំង។
ស្ថាប័នអន្តរជាតិ IAU បានទទួលស្គាល់សាកលវិទ្យាល័យ IIC ជាផ្លូវការហើយ ពីទីក្រុងប៉ារីស ប្រទេសបារាំង។
` `