Member of

Untitled Document
News & Events | IIC University Of Technology
Untitled Document
ដំណឹងជ្រើសរើសនិស្សិតស្ម័គ្រចិត្ត
ដំណឹងជ្រើសរើសនិស្សិតស្ម័គ្រចិត្ត យោងតាមកិច្ចសហការណ៍ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ សាកលវិទ្យាល័យ IIC សូមប្រកាសជ្រើសរើសនិស្សិតស្ម័គ្រចិត្ត ដើម្បីធ្វើជា «អ្នកសង្កេតការណ៍» ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី 24 ខែ សីហា ឆ្នាំ 2015។ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 29 ខែ កក្កដា ឆ្នាំ 2015 វេលាម៉ោង 6 ល្ងាច។ និស្សិតដែលមានការចាប់អារម្មណ៍ សូមទៅចុះឈ្មោះនៅការិយាល័យទទួលភ្ញៀវ ដោយភ្ជាប់ជាមួយនូវរូបថត 4 x 6 មួយសន្លឹកផង ដើម្បីធ្វើប័ណ្ណ។ អ្នកស្ម័គ្រចិត្ត ទទួលបន្ទុកទាំងស្រុងលើមធ្យោបាយការងារ-ស្នាក់នៅ-ហូបចុក និងការចំណាយផ្សេងៗទៀត ដើម្បីបម្រើដល់ការសង្កេតការណ៍នេះ។ សូមអរគុណ និងសូមមានសំណាងល្អ !
វគ្គថ្មី ភាសាអង់គ្លេសទូទៅគ្រប់កម្រិត ចូលរៀនថ្ងៃទី 28 មករា 2015 ចុះជូនពិសេស
1 នាក់ ចុះជូន 30% 2 នាក់ ចុះជូន 35% 3 នាក់ ចុះជូន 40% 4 នាក់ ចុះជូន 45% 5 នាក់ ចុះជូន 50% និស្សិត IIC ចុះជូន 60% ទូរស័ព្ទៈ 023 425 148 / 092 340 626 / 016 340 626 Em@il: info@iic.edu.kh
ដំណើរកំសាន្តទៅក្រុងព្រះសីហនុ
កាលពីថ្ងៃទី 27 ធ្នូ 2014 កន្លងទៅនេះ និស្សិត IIC បានទៅកំសាន្តទឹកសមុទ្រនៅក្រុងព្រះសីហនុដោយក្តី សប្បាយរីករាយ។ ដំណើរទាំងទៅ ទាំងមក ប្រកបដោយសុខសុវត្ថិភាពល្អ។
សកម្មភាពប្រឡង និងការពារសារណាបញ្ចប់
• ថ្នាក់ៈ បរិញ្ញាបត្រ • ជំនាន់ៈ ទី 13 • សម័យប្រឡង/ការពារៈ ថ្ងៃទី 22 ខែ ធ្នូ ឆ្នាំ 2014 • កាលបរិច្ឆេទប្រឡង/ការពារៈ ពីថ្ងៃទី 22 ដល់ 26 ខែ ធ្នូ ឆ្នាំ 2014 • ទីកន្លែងៈ សាកលវិទ្យាល័យ អាយអាយស៊ី សូមជូនពរឱ្យមានសំណាងល្អគ្រប់ៗគ្នា!
On the occasion of X-mas
On the occasion of X-mas and the International New Year we wish to extend to you and your family my best wishes for long life, healthy, prosperity and good fortune. May these wishes go with you throughout the New Year 2015. Yours Sincerely,
ប្រជុំក្រុមអ្នកជំនាញបរទេស (Panel of Experts)
ប្រជុំក្រុមអ្នកជំនាញបរទេស (Panel of Experts) ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការបានចូលរួមប្រជុំក្រុមអ្នកជំនាញរបស់សាកលវិទ្យាល័យអាយអាយស៊ីនៅទីក្រុងកូឡាឡាំពួរនាពេលថ្មីៗនេះ។
ដំណើរកំសាន្តទៅកាន់ខេត្តកំពង់សោម
ដំណើរកំសាន្តទៅកាន់ខេត្តកំពង់សោម សាកលវិទ្យាល័យអាយអាយស៊ី សូមជូនដំណឹងដល់និស្សិតទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យបានរៀបចំដំណើរកំសាន្តទៅកាន់ខេត្តកំពង់សោម។ . កាលបរិច្ឆេទៈ 27 ធ្នូ 2014 . ថ្ងៃផុតកំណត់ចុះឈ្មោះ: 20 ធ្នូ 2014 និស្សិតដែលមានបំណងចូលរួម សូមរួសរាន់ទាក់ទងការិយាល័យទទួលភ្ញៀវរាល់ពេលម៉ោងធ្វើការ។
` `