Member of

News & Events | IIC University Of Technology
រៀនពីការធ្វើផ្ទាល់ / Learning by Doing
រៀនពីការធ្វើផ្ទាល់ / Learning by Doing ប្អូនៗជាច្រើន បាន និងកំពុងនិយមលេងហ្វេសប៊ុកយ៉ាងរីករាយ។ សូមប្អូនៗ ព្យាយាមប្រើឱកាសលេងហ្វេសប៊ុកឱ្យចំណេញ ដោយការសរសេរពាក្យឱ្យបានត្រឹមត្រូវបំផុត ពិសេស«អក្ខរាវិរុទ្ធ»។ សូមប្អូនៗកុំទម្លាប់សរសេរពាក្យណាមួយ (ទាំងពាក្យខ្មែរ និងអង់គ្លេស) ដោយស្មាន ឬប្រហែលឱ្យសោះ សូមប្អូនៗជាទីស្រឡាញ់ ចំណាយពេលឆែកវចនានុក្រមសិន ជឿជាក់ 100% សឹមសរសេរចូល ពិនិត្យច្បាស់លាស់ ទើបបង្ហោះ។ ការធ្វើបែបនេះ ចំណេះដឹងប្អូនៗនឹងបានរីកចម្រើនជារៀងរាល់ថ្ងៃ តាមរយៈ «រៀនពីការធ្វើផ្ទាល់ (learning by doing)» ម៉្យាងវិញទៀត កុមារតូចៗជំនាន់ក្រោយនឹងដើរតាមគំរូល្អរបស់ប្អូនៗ។ល។ សូមអរគុណ!
Untitled Document