Member of

News & Events | IIC University Of Technology
សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំង អំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដល់និស្សិត សាស្រ្តាចារ្យ និងបុគ្គលិកសាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា
នៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១២ នាសាលប្រជុំនៃសាកលវិទ្យាល័យIIC ឯកឧត្តម នួន បូផល អនុប្រធានអ.ប.ព. បានជួប និងផ្សព្វផ្សាយសភាពការ និងច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ដល់ថ្នាក់ដឹកនាំ សាស្រា្តចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យIIC ប្រមាណ៤០០នាក់ ។ ឯកឧត្តម នួន បូផល បានជម្រាបជូននូវចំណុចសំខាន់ៗជាច្រើននៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ - ការលំបាក និងការងាយស្រួលក្នុងការបង្រា្កបបទល្មើសពុករលួយ ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ នៅក្នុងវិស័យឯកជន វាក្យស័ព្ទ មាត្រាមួយចំនួននៃច្បាប់ព្រហ្មទណ្ឌអន្តរកាលពាក់ព័ន្ធដល់ការប្រឆាំងអំពើពុករលួយ ហើយសំណូមពរឲ្យគ្រប់ៗគ្នា សហការជិតស្និទ្ធជាមួយអ.ប.ព. ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ។ ពិធីផ្សព្វផ្សាយនេះមានទាំងការសួរ-ឆ្លើយនូវសំណួរជាច្រើនប្រកបដោយបរិយាកាសស្និទ្ធស្នាល សហការ ។
Untitled Document