វត្តមានបីសប្តាហ៍របស់ Prof. Francois Longpre នៅសាកលវិទ្យាល័យ IIC
អស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យាបានធ្វើសិក្ខាសាលា មួយថ្មីទៀត ដែលមានរយៈពេលសរុបចំនួន 7ថ្ងៃ ដល់និស្សិត អាយអាយស៊ី គ្រប់ជំនាន់ ក្រោមប្រធានបទ “យុទ្ធ សាស្ត្រ Marketing ក្នុងបច្ចុប្បន្នភាព” ។ សិក្ខាសាលានេះបានចាប់ផ្តើមនៅថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2012 ចប់នៅថ្ងៃទី 28 ខែ កក្កដា ឆ្នាំ 2012។ នេះជាសិក្ខាសាលា ដែលលើកយកយុទ្ធសាស្រ្ត Marketing ថ្មីៗបំផុត ប្រើជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ និងដែលសមស្របទៅនឹងស្ថានភាពរស់នៅរបស់មនុស្សសម័យដ៏រុងរឿងក្រៃលែងនាពេលបច្ចុប្បន្ននេះ។
សិក្ខាសាលានេះរៀបចំឡើងនៅសាលសន្និសីទរបស់សាកលវិទ្យាល័យអាយអាយស៊ី ហើយដែលឧទ្ទេស នាមដោយ Prof. Francois Longpre ដែលជា Visiting Professor ផ្នែក Marketing មកពី Lionel–Groulx College ប្រទេសកាណាដា ក្នុងពេលដែលគាត់មានវត្តមាន៣សប្តាហ៍នៅអាយអាយស៊ី (ពីថ្ងៃទី១០ ដល់ថ្ងៃទី ៣១ កក្កដា ២០១២)។ Prof. Francois Longpre ក៏ធ្លាប់បានឧទ្ទេសនាមប្រធានបទនេះនៅប្រទេសផ្សេងទៀតផងដែរ ដូចជានៅ Assumption University ប្រទេសថៃ ជាដើម។
ក្រោយពីបានស្តាប់ការធ្វើបទបង្ហាញរបស់ Professor Francois Longpre មក និស្សិតទាំងអស់មានការយល់ដឹងកាន់តែច្បាស់ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដែលធ្វើឲ្យនិស្សិតកាន់តែមានសមត្ថភាពដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារពលកម្ម ជាពិសេសនៅក្នុងឱកាសសមាសហរណកម្មអាស៊ានឆ្នាំ ២០១៥ ខាងមុខនេះ។
ក្រៅពីជា Visiting Professor របស់សាកលវិទ្យាល័យអាយអាយស៊ី Prof. Francois Longpre ក៏បានពិភាក្សាជាមួយឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ IIC អំពីគម្រោងមួយចំនួនទៀតទៅអនាគត ពិសេសគឺកិច្ចសហការរវាងសាកលវិទ្យាល័យអាយអាយស៊ី និង Lionel Groulx College ប្រទេសកាណាដានេះ៕