Member of

News & Events | IIC University Of Technology
សិក្ខាសាលាស្តីពី យុទ្ធសាស្រ្តទីផ្សារ និងឱកាសការងារនៅគ្រឹះស្ថាន អេ អឹម ខេ ដល់និស្សិតសាកលវិទ្យាល័យ IIC
កាលពីព្រឹកថ្ងៃសុក្រទី២១ ខែសីហា ឆ្នាំ២០១២ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា បានចូលរួមសហការ ជាមួយអង្គរ មីក្រូហិរញ្ញវត្ថុ (អេ អឹម ខេ) រៀបចំធ្វើសិក្ខាសាលាមួយស្តីពី យុទ្ធសាស្រ្តទីផ្សារ និងឱកាសការងារ នៅគ្រឹះស្ថាន អេ អឹម ខេ។ នេះជាសិក្ខាសាលាថ្មីមួយទៀតដែលសាកលវិទ្យាល័យ IIC បានធ្វើក្នុងគោលបំណងបង្កើនចំណេះដឹង និងបទពិសោធន៍ ជាក់ស្តែងដល់និស្សិតរបស់ខ្លួនបន្ទាប់ពីបានរៀនទ្រឹស្តី ដើម្បីត្រៀមខ្លួនចូលរួមក្នុងឱកាសសមាសហរណកម្មអាស៊ានឆ្នាំ២០១៥ ខាងមុខនេះ។ សិក្ខាសាលានេះមានរយៈពេលជាង ៣ម៉ោង ហើយដែលមាននិស្សិតចូលរួមជាង ៤០០នាក់។ ក្រៅពីបង្ហាញ យុទ្ធសាស្រ្តទីផ្សារដែល អេ អឹម ខេ ធ្លាប់បានអនុវត្តកន្លងមក ហើយដែលធ្វើឱ្យគ្រឹះស្ថានមួយនេះទទួលបានជោគជ័យដូចសព្វថ្ងៃ វាគ្មិនក៏បានបង្ហាញពីមុខងារ និងភារកិច្ចទទួលខុសត្រូវរបស់បុគ្គលិកតាមផ្នែកនីមួយៗ ព្រមទាំងរបៀបរៀបចំឯកសារនានា ដើម្បីសុំការងារធ្វើនៅ អេ អឹម ខេ ក៏ដូចជាអង្គភាពផ្សេងៗផងដែរ។ សិក្ខាសាលានេះបានបញ្ចប់ទៅ ក្រោយពីវាគ្មិនឆ្លើយសំណួរដ៏ច្រើនរបស់និស្សិត IIC ហើយនិស្សិត IIC បង្ហាញនូវការចាប់អារម្មណ៍ និងមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយសារពួកគេមិនត្រឹមតែទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងមានឱកាសដាក់ពាក្យ សុំបម្រើការងារនៅគ្រឹះស្ថាន ខេ អឹម ខេ ទៀតផង៕
Untitled Document