Member of

News & Events | IIC University Of Technology
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត IIC
ស្របទៅតាមគម្រោងដែលបានគ្រោងទុក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ នេះ និស្សិតសាកលវិទ្យាល័យ IIC ទាំងអស់ត្រូវធ្វើដំណើរទស្សនកិច្ចសិក្សាមួយទៅកាន់ខេត្តព្រះសីហនុ(កំពង់សោម)។ ដូច្នេះហើយព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ នេះ តាំងពីព្រលឹមស្រាងៗម៉ោង ៥:០០នាទី និស្សិតបានរួសរាន់មកជួបជុំគ្នាយ៉ាងកុះករ នៅសាកលវិទ្យាល័យ IIC ដើម្បីឡើងជិះរថយន្តរៀងៗខ្លួនទៅតាមការរៀបចំរបស់សាកលវិទ្យាល័យ។ ជាសរុបនិស្សិតដែលបានចូលរួមមានជាង៦០០នាក់។ ខ្សែរថយន្តចាប់ផ្តើមចេញដំណើរនូវម៉ោង៦:00នាទីគត់ ហើយនឹងឆ្លងកាត់តំបន់គោលដៅជាបន្តបន្ទាប់ដូចដែលបានគ្រោងទុក មុននឹងទៅដល់គោលដៅចុងក្រោយ គឺឆ្នេរអូរឈើទាល។ ខណៈកំពុងធ្វើដំណើរនេះ យើងសង្កេតឃើញថានិស្សិតទាំងអស់សុទ្ធតែមានទឹកមុខរីករាយនាំគ្នាជជែកលេងក្អាកក្អាយពីនេះពីនោះ ពួកគេសុទ្ធតែគិតថាដំណើរទស្សនកិច្ចសិក្សានេះពិតជាមានសារៈសំខាន់ ក្រៅពីសប្បាយរីករាយដោយឃើញមានទិដ្ឋភាព ប្លែកៗនៅតាមដងផ្លូវ គេបានពង្រឹងចំណងមិត្តភាព លើសពីនេះទៀតពួកគេនឹងទទួលបានចំណេះដឹងជាក់ស្តែងដើម្បីផ្សារភ្ជាប់ទៅនឹងទ្រឹស្តីដែលគេបានសិក្សា។
Untitled Document