Member of

News & Events | IIC University Of Technology
សាកលវិទ្យាល័យ​អាយអាយស៊ី នៃបច្ចេវិទ្យា (IIC) សូមអបអរសាទ​ដល់សិស្ស ប្រឡងជាប់បាក់ឌុប និងផ្តល់ឱកាស​ឱ្យសិស្សប្រឡងធា្លក់ អាចបន្តរៀនថ្នាក់​បរិញ្ញាបត្ររងផងដែរ
សាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា សូមសម្តែងនូវការអបអរសាទរ និងរីករាយឥតឧបមា ដល់សិស្សានុសិស្សទាំងអស់ ដែលបានទទួលជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី20 ខែសីហា ឆ្នាំ2018។
សិស្សានុសិស្សប្រឡងជាប់អាចបន្តការសិក្សាទៅថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថាននានា ក្នុងប្រទេសកម្ពុជា និងបរទេស ជាពិសេសប្រទេសតៃវ៉ាន់ ដែលរីកចំរើនជឿនលឿនជាងគេលើលោក យ៉ាងណាម៉ិញចំពោះសិស្សានុសិស្ស ប្រឡងធ្លាក់ សូមកុំអស់សង្ឃឹម សាកលវិទ្យាល័យសូម លើកទឹកចិត្តឱ្យចូលរៀនថ្នាក់បរិញ្ញាបត្ររងផងដែរ។
ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង សាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា សូមណែ នាំនូវមុខជំនាញឯកទេសសំខាន់ៗមួយចំនួន ដែលជាតម្រូវការទីផ្សារ និងងាយស្រួលរកការងារធ្វើ ដូចជា៖ គ្រប់គ្រង គណនេយ្យ ទីផ្សារ ហិរញ្ញវត្ថុនិងធនាគារ ទេសចរណ៍ វិទ្យាសាស្ត្រកុំព្យូទ័រ ច្បាប់ អក្សរសាស្ត្រអង់គ្លេសជាដើម។ ក្រោយពេលបញ្ចប់ការសិក្សា នូវឯកទេសនីមួយៗ ខាងលើនិស្សិត អាចប្រកបមុខរបរ ក្លាយជាមន្ត្រីជំនាញតាមឯកទេសនីមួយៗនៅ ក្រុមហ៊ុន អង្គការ ក្រសួង មន្ទីរ ឬស្ថាប័ននានា និងក្លាយជាគ្រូបង្រៀនតាមមុខវិជ្ជា តាមជំនាញរបស់ខ្លួន នៅតាមបណ្តាគ្រឹះស្ថានអប់រំនានា។
ព័ត៌មានលម្អិតសូមទាក់ទង:
• សាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា, អគារលេខ 650 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
• ទូរស័ព្ទៈ 023 425 148 / 092 340 626 / 016 340 626 (តុមុខ) 089 779 167 / 070 860 093 (ស្រីទូច) 010 885 510 (ឡា ភា) 015 554 447 (សុវណ្ណរ័ត្ន)
• អ៊ីមេលៈ info@iic.edu.kh/ n.sreytouch@iic.edu.kh / l.phea@iic.edu.kh / o.sovannaroth@gmail.com
• វ៉ិបសាយៈ www.iic.edu.kh
•ហ្វេសប៊ុកៈ www.facebook.com/iic1999 | www.facebook.com/iicip
Untitled Document