Member of

News & Events | IIC University Of Technology
សាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា សហការ ជាមួយក្រុមហ៊ុន ទឹក បរិសុទ្ធ វីតាល់ នាំគ្នាផ្ដល់ឈាម

សាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា និងក្រុមហ៊ុនទឹកបរិសុទ្ធ អិនវីស៊ីខបភើរេសិន (វីតាល់) នៅព្រឹកថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១២ បានប្រារឰ កម្មវិធីផ្ដល់ឈាម ដែលធ្វើឡើងនៅ សាកលវិទ្យា ល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដោយ មានការចូលរួម ពីលោកឈួន ចាន់ថន សាកលវិទ្យាធិការ, លោក ហុក គឹមចេង ប្រធានមជ្ឈ មណ្ឌលជាតិផ្ដល់ឈាម, លោកជំទាវជឹង សុគន្ធាវី អគ្គនាយិកាប្រតិបត្តិ ក្រុម ហ៊ុនអិនវីស៊ីខបភើរេសិន(វីតាល់)ព្រមទាំង និស្សិតជា ច្រើននាក់ផ្សេង ទៀត។

លោកហុក គឹមចេង ប្រធានមជ្ឈមណ្ឌល ជាតិផ្ដល់ឈាម បានមានប្រសាសន៍ថា ថ្ងៃ នេះលោក មាន សេចក្ដី សោមន្សរីករាយ ក្រៃ លែង ដោយបានសហការ ជាមួយសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា បានធ្វើពិធី បរិច្ចាគឈាម បន្ទាប់ពីអនុសាសន៍ ដល់ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែននាយក រដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ កម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ ជាមួយនេះលោកសូម សំដែងនូវការកោតសរសើ និងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈគ្រប់គ្រងសាលា ទាំងអស់ចូលរួមបរិច្ចាគ ឈាម ជូនមជ្ឈមណ្ឌលផ្ដល់ ឈាម ដើម្បីជាគុណប្រយោជន៍ក្នុងការជួយ សង្គ្រោះ ជនរងគ្រោះ ។

លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន តំណាងឲ្យលោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ថា ថ្ងៃនេះ នាងខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយ ដែលបានតំណាងឲ្យ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) ចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្ត ផ្តល់ឈាមក្នុងទីតាំង សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាផ្ទាល់ ដែលនេះ គឺជាការចូលរួម ចំណែកទាំងអស់គ្នា ក្នុងយុទ្ធនាការបំផុសស្មារតី និង ជំរុញ ការស្ម័គ្រចិត្ត ផ្តល់ឈាម ដើម្បីបំពេញតម្រូវការឈាម សម្រាប់សង្គ្រោះជីវិតជនរងគ្រោះ និងអ្នក ជំងឺតាមបណ្តាមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានាទូទាំងប្រទេស ។

លោកជំទាវបានបន្តថា កម្មវិធីថ្ងៃនេះ គឺជាការបន្តចូលរួម សហការឧបត្ថម្ភ របស់ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) បន្ទាប់ពីបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធី ផ្តល់ ឈាម នៅតាមស្ថាប័នរដ្ឋ-ឯកជននិងគ្រឹះស្ថានអប់រំនានា សរុបចំនួន៣០លើក នាពេលកន្លងមក ស្រប តាមសេចក្តី អំពាវនាវ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ។

ឆ្លៀតក្នុងឱកាសមនុស្សធម៌នេះ លោកជំទាវបានបន្តទៀតថា ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក មួយដែលមាន ស្មារតី ទទួលខុសត្រូវចំពោះសង្គមជាតិ និងផ្អែកតាមចក្ខុវិស័យ ចម្បងរបស់ក្រុមហ៊ុន ដែលផ្តោត សំខាន់ទៅលើ ការចូលរួមចំណែក ក្នុងសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គម ក្រុមហ៊ុន យើងខ្ញុំ បានចូលរួមជួយឧបត្ថម្ភ នៅក្នុងសកម្មភាពមនុស្សធម៌ ក្នុងសង្គមជាច្រើន មានដូចជាការជួយ ឧបត្ថម្ភ ជាថវិកាតាមរយៈ កាកបាទក្រហមកម្ពុជា ការចូលរួមផ្តល់ជាសម្ភារៈ ស្បៀងអាហារដល់ កុមារ កំព្រា កុមារក្រីក្រ ជួយឧបត្ថម្ភ ដល់កងទ័ពសមរភូមិមុខ ជួយឧបត្ថម្ភដល់ សិស្ស-និសិ្សតក្រីក្រ និងការសហការ ឧបត្ថម្ភ ផ្សេងទៀតជាច្រើន ដោយក្នុងនោះក៏មាន ការជួយឧបត្ថម្ភ គាំទ្រដល់ព្រះពុទ្ធ សាសនា ដែលជាសាសនារបស់ជាតិផងដែរ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ និងគួរជាទីមោទនៈបំផុត នោះ គឺការបន្តចូលរួម ឧបត្ថម្ភគាំទ្រដល់យុទ្ធនាការស្ម័គ្រចិត្ត ផ្តល់ឈាម ។

លោកឈួន ចាន់ថន សាកលវិទ្យាធិការ ក៍បានអំពាវនាវដល់ និស្សិតសាកលវិទ្យាល័យ អាយអាយស៊ី នៃ បច្ចេកវិទ្យា ទាំងអស់ចូលរួមបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមឲ្យបានគ្រប់ៗគ្នា៕

Untitled Document