Member of

News & Events | IIC University Of Technology
ទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យា ល័យIIC នៃបច្ចេកវិទ្យា នៅក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត
ដោយមានបំណង ស្វែងយល់ ពីការគ្រប់គ្រង នៅរោងចក្រ ស្រាបៀរកម្ពុជា របស់ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២ និស្សិត មួយក្រុម នៃសាកលវិទ្យាល័យ អាយ អាយ ស៊ី នៃបច្ចេកវិទ្យា ត្រូវបានអនុញ្ញាត ឱ្យទៅធ្វើទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ ពីចង្វាក់ ផលិតកម្ម និងប្រព័ន្ធគ្រប់គ្រង របស់រោងចក្រ ស្រាបៀរ ដែលទើបតែដំណើរការ។ លោក សំ សុវណ្ណ ប្រធានការិយាល័យរដ្ឋបាល នៃសាកលវិទ្យាល័យ អាយ អាយ ស៊ី នៃបច្ចេកវិទ្យាបានឱ្យដឹងថា “នេះជាលើកទី៣ហើយ សម្រាប់និស្សិត IIC នៃបច្ចេកវិទ្យា ដែលបានទៅធ្វើទស្សនកិច្ចសិក្សា នៅក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត”។ លោកបន្ថែមថា ក្រោយពីបានទស្សនាខែ្សវីឌីដូ ទាក់ទងនឹងប្រវត្តិរបស់ក្រុមហ៊ុនរួចមក គណៈដឹកនាំ និងនិស្សិតIIC ត្រូវបានអញ្ជើញចូលទៅទស្សនា ដោយផ្ទាល់ នៅក្នុងរោងចក្រ ដោយមាន ការធ្វើមគ្គុទេសក៍ និងអធិប្បាយយ៉ាងក្បោះក្បាយ ពីបុគ្គលិករបស់ក្រុមហ៊ុន។ លោកបញ្ជាក់បន្ថែមទៀតថា “និស្សិតរបស់ខ្ញុំទាំងអស់ បានសម្តែងនូវ ក្តីរីករាយ យ៉ាងខ្លាំង ដែលពួកគេ បានមកមើលឃើញដោយផ្ទាល់ នូវប្រព័ន្ធគ្រប់គ្រង និងចង្វាក់ ផលិតកម្ម របស់ រោងចក្រ ផលិត ស្រាបៀរកម្ពុជា តាំងពីដំណើរការដំបូង រហូតទទួលបាននូវ ផលិតផលសម្រេច” ៕
Untitled Document