Member of

News & Events | IIC University Of Technology
ការរួមចំណែករបស់ សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាក្នុង “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ”
កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១២ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា បានរួមចំណែកយ៉ាងសកម្មជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចូលរួមអបអរសាទរ “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ” ដែលបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម តុប សំប្រធានក្រុមព្រឹក្សាប្រយុទ្ធប្រឆាំងអំពើពុករលួយ និងឯកឧត្ដមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជានៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៏។ ដើម្បីជាការចូលរួមក្នុងការលុបបំបាត់នូវអំពើពុករលួយចេញពីប្រទេសកម្ពុជា សាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា បានដឹកនាំនិស្សិតចំនួនជាង៣០០ នាក់ ទៅចូលរួមដោយផ្ទាល់នៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៏។ នាឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ធមន្រ្តី ឱម យ៉ិនទៀង បានមានប្រសាសន៍ថាអំពើពុករលួយគឺជាអំពើខុសច្បាប់មួយ ដែលធ្វើឲ្យបង្អាក់ដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងប្រទេសជាតិ។ ជាងនេះទៅទៀត ឯកឧត្ដមទេសរដ្ធមន្រ្តី ក៏បានប្រកាសផងដែរអំពីគោលជំហរទាំបីរបស់រាជរដ្ឋាភិបាល ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការជៀសឲ្យផុតពីអំពើពុករលួយគឺ មិនចង់ពុករលួយ មិនហ៊ានពុករលួយ និងមិនអាចពុករលួយ។ ក្នុងនាមបុគ្គលិក សាស្រា្តចារ្យ និងនិស្សិត សាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា ទាំងអស់សូមប្ដេជ្ញាយ៉ាងមុតមាំ ដោយឈរលើគោលជំហរទាំងបីខាងលើដើម្បីយុទ្ធប្រឆាំងនូវអំពើពុករលួយនៅកម្ពុជាឲ្យស្ថិតនៅក្នុងអត្រាមួយដែលទាបបំផុត និងឈានទៅរកការលុបបំបាត់ទាំងស្រុងនាពេលអនាគត។
Untitled Document