Member of

News & Events | IIC University Of Technology
សាកលវិទ្យាល័យIIC បានចុះ MOU រយៈពេលបួនឆ្នាំ ជាមួយ MEIHO UNIVERSITY (TAIWAN)
សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យាបានចុះអនុស្សរណៈយោគយល់គ្នា(MOU) រយៈពេលបួនឆ្នាំជាមួយ MEIHO UNIVERSITY (TAIWAN) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ ដើម្បីធ្វើកិច្ចសហការគ្នាក្នុងវិស័យអប់រំរវាងសាកលវិទ្យាល័យទាំងពីរ។ ការចុះហត្ថលេខាជាផ្លូវការនេះបានធ្វើឡើងនៅ MEIHO UNIVERSITY ប្រទេសតៃវ៉ាន់ ដោយសាកលវិទ្យាធិការសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន និង លោកបណ្ឌិត SHEAN HUEI LIN សាកលវិទ្យាធិការ MEIHO UNIVERSITY ។ បន្ទាប់ពីចុះអនុស្សរណៈយោគយល់គ្នាជាផ្លូវការរួច សាកលវិទ្យាល័យទាំងពីរនឹងធ្វើកិច្ចព្រមព្រៀងមួយចំនួនដូចខាងក្រោមៈ
• ធ្វើកិច្ចសហប្រតិបត្តិការជាមិត្តភាពចំពោះការសិក្សា បង្រៀន ស្រាវជ្រាវ និងកិច្ចការជាច្រើនទៀត
• ផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវបុគ្គលិកបង្រៀន និងស្រាវជ្រាវ
• ផ្លាស់ប្តូរគ្នាទៅវិញទៅមកចំពោះនិស្សិតដែលកំពុងសិក្សាក្នុងសាកលវិទ្យាល័យទាំងពីរ
• ធ្វើសហប្រតិបត្តិការលើគម្រោងស្រាវជ្រាវ
• បញ្ជូនឲ្យគ្នាទៅវិញទៅមកនូវទិន្នន័យ និងព័ត៌មានសិក្សា
ក្រៅពីគោលបំណងដូចបានបង្ហាញខាងលើ ការចុះអនុស្សរណៈយោគយល់គ្នាគឺមានគោលបំណងសំ ខាន់ៗជាច្រើនទៀត ដែលធ្វើយ៉ាងណាឲ្យសកម្មភាពអប់រំកាន់មានសន្ទុះខ្លាំងក្លាទៅមុខរវាងសាកលវិទ្យាល័យទាំងពីរ។
Untitled Document