Member of

News & Events | IIC University Of Technology
សាកលវិទ្យាល័យIIC ធ្វើពិធីជប់លៀងអបអរឆ្នាំថ្មី
កាលពីល្ងាចថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៣ សាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា បានរៀបចំធ្វើពិធីលប់លៀងមួយ ដើម្បី​អបអរសាទរ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រ​ពៃណីជាតិ​ខ្មែរ​ ឆ្នាំម្សាញ់ ព.ស. ២៥៥៧ គ.ស.២០១៣ ដោយ​មាន​ការ​ចូល​រួមពីគណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ បុគ្គលិក ​សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និងភ្ញៀវកិតិ្តយស​ជាច្រើននាក់ទៀត សរុបជាង​៦០០ នាក់។
កម្មវិធី​ទាំងមូល​បានចាប់​ផ្តើមឡើង​ដោយភាព​រលូន ប្រកប​ដោយ​បរិយាកាស​រីករាយ​ក្រៃងលេង​ដោយមាន​ កម្ម​វិធី​កម្សាន្ត​មួយ​ចំនួន​ដូច​ជា ការលេង​ល្បែង​ប្រជាប្រិយខ្មែរ កម្មវិធី​ដើរបង្ហាញ​ម៉ូដ​ស្រី​ស្រស់-ប្រុសសង្ហា ដែល​រៀប​ចំ​នឹង​ដឹក​នាំ​ដោយ​និស្សិត​IIC ដែល​កម្ម​វិធី​នេះ​បាន​បង្ហាញ​នូវ​ភាព​ក្លា​ហាន និង​សកម្មភាព​រស់​រវើក​របស់​និស្សិត​។ ព្រមទាំងមានគណៈមេប្រយោគសម្រាប់ការផ្តល់ពិន្ទុ ដែលមកពីក្រុមសិល្បៈករខ្មែរ។ ក្រៅពីនេះក៏មានការប្រគុំតន្រ្តី សម្រាប់រាំលេងកម្សាន្តសប្បាយរីករាយជាមួយគ្នា ដើម្បីរឹតបន្តឹងនូវចំណងសាមគ្គីភាព និងមិត្តភាព រហូតដល់ម៉ោង១១:០០នាទីយប់។
Untitled Document