Member of

News & Events | IIC University Of Technology
សាកលវិទ្យាល័យIIC ធ្វើសិក្ខាសាលាស្តីពីគ្រឿងញៀន ជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ដល់និស្សិត
នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ នេះ នៅសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា មានរៀបចំសិក្ខាសាលាមួយ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ការឆ្លងជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ដល់និស្សិតរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ សាកលវិទ្យាល័យIIC ដោយមានការចូលរួមធ្វើបទបង្ហាញពីមន្រ្តីអង្គការ HANDICAP INTERNATIONAL BELGIUM និងមន្រ្តីមកពី មជ្ឈមណ្ឌលសហសង្រ្គោះកម្ពុជា(SCC)។ សិក្ខាសាលានេះមានគោលបំណងផ្តល់នូវចំណេះដឹង ព្រមទាំងបញ្ជៀបការយល់ដឹងស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ការផ្ទុកនិងការឆ្លងរាលដាលនៃជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ដល់និស្សិត ដើម្បីឲ្យពួកគេបានជៀសវាងពីបញ្ហាទាំងអស់នេះ និងជួយចែករំលែកនូវអ្វីដែលគេបានទទួលពីអង្គសិក្ខាទៅដល់មិត្តភក្តិ សហគមន៍និងសមាជិកក្រុមគ្រួសាររបស់ពួកគេ។ អង្គសិក្ខាសាលាទាំងមូលបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីវាគ្មិនដែលមានជំនាញច្បាស់លាស់ ព្រមទាំងមានការចោទសួរគ្នាទៅវិញទៅមកយ៉ាងផុសផុលរវាងវាគ្មិន និងនិស្សិត។ សូមបញ្ជាក់ថាសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យាតែងតែធ្វើសិក្ខាសាលាដែលមានប្រធានបទដូចខាងលើដល់និស្សិតរបស់ខ្លួនជារៀងរាល់ឆ្នាំ៕
Untitled Document