Member of

News & Events | IIC University Of Technology
និស្សិតIIC ចូលរួមបាតុកម្ម ប្រឆាំងនឹង លោក កឹម សុខា ដែលថា គុកទួលស្លែង ជាកន្លែង សិប្បនិម្មិត
ការលើកឡើង របស់លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ដែលថា គុកទួលស្លែង គឺជា កន្លែងសិប្បនិម្មិត ជាឆាកប្រឌិតឡើង បានបង្កឱ្យមាន មហាបាតុកម្មមហាជនអហឹង្សាមួយ នៅទូទាំង ប្រទេសកម្ពុជា ដោយមានបាតុករចូលរួមរាប់ម៉ឺននាក់។ បាតុកម្ម ដ៏ធំលើកដំបូង នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ បានធ្វើឡើង នៅបណ្តាកន្លែងផ្សេងៗគ្នា ដោយ ប្រជាជន នៅគ្រប់ខេត្ត ក្រុងទូទាំងប្រទេសកម្ពុជា ក្នុងនោះ មានទាំងសិស្ស-និស្សិត នៃបណ្តាសាលានានា ផងដែរ ។ យ៉ាងណាម៉ិញ និស្សិតសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា (IIC) ប្រមាណ១៨០នាក់ ក្នុងព្រឹកថ្ងៃតែមួយនេះ បានចូលរួម លើកបដារតវ៉ា ទាមទារឱ្យលោក កឹម សុខា ចេញមុខសុំទោសជនរងគ្រោះ និងអុចធូបសុំខមាទោស ចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅគុកទួលស្លែងផងដែរ ។ ការធ្វើបាតុកម្ម របស់និស្សិត IIC ប្រឆាំងនឹង សម្តីលោក កឹម សុខា ដែលថា “គុកទួលស្លែង ជាកន្លែងសិប្បនិម្មិត” នេះពុំមែនជាការជំរុញ ឬបង្ខិតបង្ខំ ពីសាលានោះទេ គឺនិស្សិត បានស្ម័គ្រចិត្ត ធ្វើដោយខ្លួនឯង តាមការយល់ដឹង របស់ពួកគេ ព្រោះថា ពួកគេមួយចំនួន ក៏មានសាច់ញាតិ រងគ្រោះ នៅក្នុងគុកទួលស្លែងនេះដែរ៕
Untitled Document