Member of

News & Events | IIC University Of Technology
ដំណើរទស្សនៈកិច្ចរបស់សាស្រា្តចារ្យ និងនិស្សិតសាកលវិទ្យាល័យ MEIHO មកសាកលវិទ្យាល័យIIC
នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ សាស្រា្តចារ្យ និងនិស្សិតមួយក្រុមរបស់សាកលវិទ្យាល័យ MEIHO នៃប្រទេសតៃវ៉ាន់ បានចុះមកធ្វើទស្សនៈកិច្ចសិក្សាដោយផ្ទាល់នៅក្នុងសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់គ្នា (MOU) កាលពីពេលថ្មីៗកន្លងមកនេះ។ ក្នុងដំណើរទស្សនៈកិច្ចសិក្សាដ៏មានអត្ថន័យនេះគណៈគ្រប់គ្រង ជាពិសេស ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ សាកលវិទ្យាល័យIIC បានរៀបចំទទួលនិងផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ ខណៈពេលនោះក៏មានការណែនាំផងដែរដល់សាស្រា្តចារ្យ និងនិស្សិត សាកលវិទ្យាល័យជាដៃគូអំពីកម្មវិធីសិក្សា ក៏ដូចជាសម្ភារៈរូបវន្តផ្សេងៗទៀតដែលបម្រើឲ្យការសិក្សាស្រាវជ្រាវរបស់និស្សិតIIC។ ដំណើរទស្សនៈកិច្ចសិក្សាទាំងមូលបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការពិភាក្សាគ្នាប្រកបដោយភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំសាកលវិទ្យាល័យIIC ជាមួយសាស្រ្តាចារ្យ និងនិស្សិតដែលអញ្ចើញមកពីសាកលវិទ្យាល័យ MEIHO៕
Untitled Document