Member of

News & Events | IIC University Of Technology
សាកលវិទ្យាល័យIIC , UTM ម៉ាឡេស៊ី និង TANJUNGPURA ឥណ្ឌូនេស៊ី សហការគ្នាធ្វើសិក្ខាសាលាស្ដីអំពីៈ អត្ថប្រយោជន៍នៃកាប្រើប្រាស់ជីវឥន្ធនៈ
នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា សហការជាមួយ នឹង Universiti Teknologi Malaysia (UTM) និង Tanjungpura University ប្រទេសឥណ្ឌូនេស៊ី បានរៀបចំអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី“អត្ថប្រយោជន៍នៃការប្រើប្រាស់ជីវឥន្ធនៈ” ដើម្បីផ្សព្វផ្សាយដល់បុគ្គលិក សាស្រា្តចារ្យនិង និស្សិតប្រមាណជាង ៤0០នាក់ ដែលក្នុងនោះមាននិស្សិតមកពីសាកលវិទ្យាល័យ UTM និង TANJUNGPURA សរុបចំនួន ៤៧នាក់ ផងដែរ។ មានប្រសាសន៍ ក្នុងពេលបើកអង្គសិក្ខាសាលានេះ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ សាកលវិទ្យាល័យIIC បានបញ្ជាក់ថាអង្គសិក្ខាសាលានាពេលនេះ ពិតជាបានផ្តល់នូវចំណេះដឹងយ៉ាងសំខាន់ដល់សាស្រ្តាចារ្យនិងនិស្សិត ដែលកំពុងបង្រៀននិងសិក្សា ដើម្បីបានស្វែងយល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ជីវឥន្ធនៈចំពោះបរិស្ថានក្នុងតំបន់ក៏ដូចជាក្នុងពិភពលោកទាំងមូល និងបានលើកពីបញ្ហាប្រឈមជាច្រើនទៀតដែលបណ្តាលមកពីការប្រើប្រាស់ប្រេងឥន្ធនៈនាពេលបច្ចុប្បន្ន។ បន្ទាប់មកក៏មានការលើកឡើងផងដែរចំពោះការប្រើប្រាស់ជីវឥន្ធនៈពីសំណាក់ Professor Dr. Nelly Wahyuni , Universitas Tanjungpura និង Associate Professor Dr. Firdausi Razali មកពីសាកលវិទ្យាល័យ UTM។ ក្រោយការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីសំណាក់ប្រធានផ្នែកស្រាវជ្រាវជីវឥន្ធនៈរបស់ Tanjungpura University ប្រទេសឥណ្ឌូនេស៊ី ក៏មានការចោទសួរយ៉ាងផុសផុលពីសំណាក់សាស្រ្តា ចារ្យ និងនិស្សិតIIC។ ជាលទ្ធផលគ្រប់ៗគ្នាមានសេចក្តីសោមនស្សយ៉ាងខ្លាំងក្រោយពីទទួលបានការបកស្រាយយ៉ាងក្បោះក្បាយ។ ជាមួយគ្នានេះដែរក៏មានការរាំរបាំប្រពៃណីនៃប្រទេសទាំងបី។ សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយស្ដីអំពីប្រធានបទខាងលើនេះនឹងមានការរៀបចំធ្វើឡើងនៅតាមបណ្ដាប្រទេសចំនួន៥ ដែលស្ថិតនៅតាមដងទន្លេមេគង្គ រួមមាន ប្រទេសកម្ពុជា, ថៃ, វៀណាម, ចិន និងឡាវ៕
Untitled Document