Member of

News & Events | IIC University Of Technology
និស្សិតស្ម័គ្រចិត្តទី 5 មកដល់សាកលវិទ្យាល័យ អាយអាយស៊ី
កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ សាកលវិទ្យាល័យ IIC បានស្វាគមន៍យ៉ាងកក់ក្តៅដល់និស្សិតស្ម័គ្រចិត្តកាណាដា Kaitlyn Jackson មកពីសាកលវិទ្យាល័យ University of Ottawa, Canada តាមរយៈ World University Service of Canada (WUSC) ដែលនឹងត្រូវចំណាយរយៈ១២សប្តាហ៍សម្រាប់បំពេញកិច្ចការស្ម័គ្រចិត្តរបស់ខ្លួនក្នុងសាកលវិទ្យាល័យ IIC ។ គិតពីពេលចុះកិច្ចព្រមព្រៀងរវាងសាកលវិទ្យាល័យ IIC និង WUSC ក្នុងឆ្នាំ២០១០ មក និស្សិត Kaitlyn Jackson គឺជានិស្សិតកាណាដាទី៥ ហើយដែល WUSC បានបញ្ជូនមកធ្វើកិច្ចការស្ម័គ្រចិត្តក្នុងសាកលវិទ្យាល័យIIC ដែលនឹងជួយកិច្ចការជាច្រើនដល់ IIC ដូចជាបង្រៀនភាសាអង់គ្លេស, ដឹកនាំ English Club, ផ្លាស់ប្តូរបទពិសោធន៍សិក្សាជាមួយនិស្សិត IIC និងកិច្ចការចាំបាច់នានាដទៃទៀតរបស់ IIC។ ដោយយោងទៅលើកិច្ចព្រមព្រៀងរវាងសាកលវិទ្យាល័យទាំងពីរ WUSC នៅតែបន្តបញ្ជូននិស្សិតកាណាដា ឱ្យមកបំពេញការងារស្ម័គ្រចិត្តនៅសាកលវិទ្យាល័យ IICជាបន្តបន្ទាប់ទៀត។ សូមបញ្ជាក់ថាចាប់ទាំងពីឆ្នាំ 1999មក សាកលវិទ្យាល័យ IIC បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកទំនាក់ទំនងល្អជាមួយសាកលវិទ្យាល័យបរទេស ដើម្បីពង្រឹងគុណភាពសិក្សាដល់និស្សិត IIC។
Untitled Document