Member of

News & Events | IIC University Of Technology
និស្សិត IIC ចំនួន 03រូបកំពុងបន្តសិក្សានៅប្រទេសឥណ្ឌូនេស៊ី
និស្សិតចំនួន 03រូប ដែលសាកលវិទ្យា IIC បានបញ្ជូនឱ្យទៅសិក្សាបន្តរយៈពេល 1 ឆ្នាំ ដើម្បីបញ្ចប់ថា្នក់បរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ នៅសាកលវិទ្យាល័យ ITB (ជាសាកលវិទ្យាល័យធំមួយ ក្នុងចំណោមសាកលវិទ្យាល័យធំៗ ទាំង 3 នៅប្រទេសឥណ្ឌូនេស៊ី) កាលពីថ្ងៃទី 29 ខែកញ្ញា ឆ្នាំ2013 កន្លងមកនេះ បានផ្តល់ព័ត៌មានមកសាកលវិទ្យាល័យIIC ថាពួកគាត់ទាំង3នាក់កំពុងរីករាយជាមួយនឹងការសិក្សា និងការរស់នៅនៅទីនោះ។ ក្រោមកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យ IIC និង SEAMEO SEAMEOLEC ដែលជាអង្គការតំណាងឱ្យស្ថាប័នអប់រំនៃបណ្តាប្រទេសទាំង10នៅអាស៊ីអាគ្នេយ៍ (Southeast Asian Ministers of Education Organization) ក្នុងការផ្លាស់ប្តូរបទពិសោធន៍និស្សិតឱ្យគ្នាទៅវិញទៅមក រវាង សាកលវិទ្យាល័យ IIC ជាមួយនឹងសាកលវិទ្យាល័យល្បីៗមួយចំនួននៅប្រទេសឥណ្ឌូនេស៊ី។ សូមបញ្ជាក់ផងដែរថា នៅពេលបញ្ចប់ការសិក្សា និស្សិតទាំង 03រូប ខាងលើនឹងទទួលបានសញ្ញាបត្រ បញ្ចប់ថា្នក់បរិញ្ញាបត្រ ចំនួនពីរ គឺបានពីសាកលវិទ្យាល័យ ITB នៃប្រទេសឥណ្ឌូនេស៊ី និងសាកលវិទ្យាល័យ IIC ។ តាមរយៈលទ្ធផលខាងលើនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីគុណភាពប់រំ របស់សាកលវិទ្យាល័យ IIC ក្នុងកាបណ្តុះបណ្តាលនិស្សិតខ្មែរ ប្រកបដោយសមត្ថភាព ក្នុងការប្រកួតប្រជែងជាមួយនិស្សិតនៃសាលកវិទ្យាល័យនានានៅអាស៊ីអាគ្នេយ៍។ មាននិស្សិត IIC ចំនូន 06 រូបផ្សេងទៀត ដែលនឹងត្រូវចេញទៅសិក្សាបន្តនៅប្រទេសឥណ្ឌូនេស៊ីនាចុងឆ្នាំ2013នេះដែរ៕
Untitled Document