Member of

News & Events | IIC University Of Technology
បុណ្យគម្រប់7ថ្ងៃ សពកញ្ញា សេក វិនដា
សាកលវិទ្យាល័យIIC ចូលរួមរំលែកទុក្ខដល់គ្រួសារសព ដែលជានិស្សិតIIC កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យាមួយចំនួន បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់និស្សិតIIC ឈ្មោះ សេក វិនដា ភេទស្រី ជំនាន់ទី១២ ឆ្នាំទី៤(senior student) ជំនាញអក្សរសាស្រ្តអង់គ្លេស ដែលបានទទួលមរណៈភាពកាលពីថ្ងៃសៅរិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៣ ដោយរោគាពាធ។ កញ្ញា សេក វិនដា ជានិស្សិតល្អ រៀនមិនដែលអវត្តមាន ជានិស្សិតរៀនពូកែលេចធ្លោក្នុងថ្នាក់ម្នាក់ ដែលមានពិន្ទុមធ្យមភាគសរុប (GPA) 3.44។ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត សាកលវិទ្យាល័យIIC ទាំងអស់ មានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលដំណឹងដ៍ក្រៀមក្រំបំផុតនេះ។ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា សូមចូលរួមរំលែកមហាមរណទុក្ខដ៏សោកសៅនេះ ជាមួយនឹងក្រុមគ្រួសារសពទាំងអស់។ សូមដួងវិញ្ញាណក្ខន្ធរបស់ និស្សិតឆ្នើម សេក វិនដា បានទៅកើតក្នុងសុគតិភពកុំបីអាក់ខានឡើយ។ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យអាយអាយស៊ី បានរួមគ្នាចូលជាបច្ច័យជូនដល់គ្រួសារសពនូវទឹកប្រាក់ចំនួន 718.000 រៀលផងដែរ។
Untitled Document