Member of

Untitled Document
News & Events | IIC University Of Technology
Untitled Document
ជូន Laptop ម៉ាក ASUS ថ្មីមួយគ្រឿងនៅពេលចុះឈ្មោះចូលរៀននៅ IIC
ជូន Laptop ម៉ាក ASUS ថ្មីមួយគ្រឿងនៅពេលចុះឈ្មោះចូលរៀននៅ IIC។ ជូនរាល់ថ្ងៃ ពីពេលនេះតទៅ។ Tel: 023 425 148 / 092 340 626 / 016 340 626 Email: info@iic.edu.kh Web: www.iic.edu.kh
ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ IIC បានអញ្ជើញ​ទៅចូលរួមប្រជុំ​ក្នុងវេទិកាអឺរ៉ុប និងអាស៊ី
IIC: ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ IIC បានអញ្ជើញទៅចូលរួមប្រជុំក្នុងវេទិកាអឺរ៉ុប និងអាស៊ី ដែលមានតំណាងមកពីទ្វីបអឺរ៉ុប 32ប្រទេស និងមកពីទ្វីបអាស៊ី 19ប្រទេស នៅទីក្រុង កូប៉ិនហាហ្គិន ប្រទេសដាណឺម៉ាក កាលពីថ្ងៃទី 3 ដល់ទី 5 ខែ តុលា ឆ្នាំ2016។ ប្រធានបទនៃកិច្ចប្រជុំនេះគឺ «ជំនាញសម្រាប់សតវត្សរ៍ទី 21 (21st CENTURY SKILLS)» ដែលបានផ្តោតជាចម្បង ដើម្បីឆ្លើយទៅនឹងសំណួរគន្លឹះទាំងបីខាងក្រោម។
1/ តើជំនាញបែបណាដែលចាំបាច់សម្រាប់ការសិក្សាអស់មួយជីវិតនៅក្នុងទ្វីបអឺរ៉ុប និងអាស៊ីនៅសតវត្សរ៍ទី21នេះ?
2/ តើមានកត្តាអ្វីខ្លះ ដែលបានបង្កើតឱ្យមានការប្រែប្រួលដល់វិស័យអប់រំនៅក្នុងសតវត្សរ៍ទី 21នេះ?
3/ តើភាពខុសគ្នារវាងវប្បធម៌អាស៊ី និងអឺរ៉ុប បានជះឥទ្ធិពលដល់ជំនាញសម្រាប់សតវត្សរ៍ទី21យ៉ាងណាដែរ?
ការប្រកួតថ្នាក់ជាតិជ្រើសរើសជើងឯកតេក្វាន់ដូ ITF ប្រចាំឆ្នាំ 2016
សូមអបអរសាទរដល់កីឡាករក្លឹបតេក្វាន់ដូ IIC ចំនួន 1នាក់ ដែលទទួលបានចំណាក់លេខ 3 ក្នុងការប្រឡងក្បាច់គុនតេក្វាន់ដូ ITF កាលពីថ្ងៃទី 8 ដល់ ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ 2016 នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
•ពិធីៈ ប្រគល់មេដាយជើងឯកដល់កីឡាករតេក្វាន់ដូ ITF ប្រចាំឆ្នាំ 2016
•កាលបរិច្ឆេទៈ 8-12 កញ្ញា 2016 (5 ថ្ងៃ)
•រៀបចំដោយៈ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា
•ទីកន្លែងៈ ពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ
•អធិបតីភាពៈ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម កែវ រ៉េមី ប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា
ទស្សនកិច្ចសិក្សា 2ថ្ងៃ 1យប់ ទៅខេត្តព្រះវិហារ និង ខេត្តសៀមរាប
•កាលបរិច្ឆេទៈ ថ្ងៃទី 11 និង 12 កញ្ញា 2016
•អ្នកចូលរួមៈ និស្សិតអាយអាយស៊ី
•កន្លែងទស្សនកិច្ចៈ ចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច ផ្សារទ្រី ភាព និង ប្រាសាទអង្គរវត្ត
•រៀបចំដោយៈ សាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា
•ឧបត្ថម្ភដោយៈ លោកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យ IIC
•សម្គាល់ៈ សាកលវិទ្យាល័យមានកម្មវិធីដំណើរទស្សនកិច្ចសិក្សា និងកំសាន្តបែបនេះ ទៅកាន់ក្រុមហ៊ុនទ្រី ភាព គ្រុប នៅខេត្តដទៃៗទៀតជាច្រើន ដូចជាខេត្ត រតនៈគិរី ស្ទឹងត្រែង ពោធិសាត់ កោះកុង ព្រះសីហនុ កំពត កែប … ជារៀងរាល់ឆ្នាំ។
ទស្សនកិច្ចសិក្សា 2ថ្ងៃ 1យប់ ទៅខេត្តកំពង់ធំ និង ព្រះវិហារ
•កាលបរិច្ឆេទៈ ថ្ងៃទី 11 និង 12 កញ្ញា 2016
•អ្នកចូលរួមៈ និស្សិតអាយអាយស៊ី
•កន្លែងទស្សនកិច្ចៈ ប្រាសាទសំបូរព្រៃគុក ចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច ប្រាសាទព្រះវិហារ
•កន្លែងសម្រាកយប់ៈ សម្រាកនៅអាគាររដ្ឋបាល ចំការកៅស៊ូ ទ្រីភាព បឹងទន្លេម្រេច
•រៀបចំដោយៈ សាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា
•មធ្យោបាយធ្វើដំណើរៈ រថយន្តប៊‌ឺស 45កៅអី
•ទទួលចុះឈ្មោះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 7 ខែ កញ្ញា 2016 ម៉ោង 5ល្ងាច សាកលវិទ្យាល័យ អាយអាយស៊ី សូមអញ្ជើញនិស្សិតដែលមានបំណង ចូលរួមដំណើរទស្សនកិច្ចសិក្សានេះ សូមទៅចុះឈ្មោះឱ្យបានទាន់ពេលវេលា។
•សម្គាល់ៈ សាកលវិទ្យាល័យ មានកម្មវិធីដំណើរទស្សនកិច្ចសិក្សា និងកំសាន្តបែបនេះ ទៅកាន់ក្រុមហ៊ុនទ្រី ភាព គ្រុប នៅខេត្តដទៃៗទៀតជាច្រើន ដូចជាខេត្ត រតនៈគិរី ស្ទឹងត្រែង ពោធិសាត់ កោះកុង ព្រះសីហនុ កំពត កែប … ជារៀងរាល់ឆ្នាំ។
•ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 023 425 148 / 092 340 626 / 016 340 626
ការសំដែងតេក្វាន់ដូ ITF
•ពិធីៈ ការសំដែងក្បាច់គុណតេក្វាន់ដូ ITF
•កាលបរិច្ឆេទៈ 13 សីហា 2016
•រៀបចំដោយៈ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា
•ទីកន្លែងៈ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា
•អធិបតីភាពៈ ឯកឧត្តម កែវ រ៉េមី ប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា
ការសំដែងតេក្វាន់ដូ ITF (វីដេអូ)
•ពិធីៈ ការសំដែងក្បាច់គុណតេក្វាន់ដូ ITF
•កាលបរិច្ឆេទៈ 13 សីហា 2016
•រៀបចំដោយៈ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា
•ទីកន្លែងៈ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា
•អធិបតីភាពៈ ឯកឧត្តម កែវ រ៉េមី ប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា
` `