កាលពីថ្ងៃទី30 ខែមេសា ឆ្នាំ2024 ក្រុមការងារធនាគារជាតិនៃកម្ពុជា បានចុះមកថតយករូបនៅសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា
កាលពីថ្ងៃទី30 ខែមេសា ឆ្នាំ2024 ក្រុមការងារធនាគារជាតិនៃកម្ពុជា បានចុះមកថតយករូបនៅសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា ដើម្បីដាក់ចូលសារមន្ទីសេដ្ឋកិច្ច និងរូបិយ៍វត្ថុ ខេត្តបាត់ដំបង ដើម្បីដាក់បង្ហាញជូនសាធារណជនជាតិ និងអន្តរជាតិ ក៏ដូចជាសិស្ស-និស្សិត អាចសិក្សាស្វែងយល់និងស្រាវជ្រាវ អំពីការវិវត្តរីកចម្រើននៃប្រព័ន្ធធនាគារនិងរូបិយវត្ថុនៅកម្ពុជា ព្រមទាំងតួនាទីរបស់ធនាគារកណ្តាលក្នុងសេដ្ឋកិច្ចជាតិ។ នៅក្នុងពិព័រណ៍នេះ ក៏មានបង្ហាញអំពីសកម្មភាពរបស់គ្រឹះស្ថានអប់រំ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយស្ថិរភាព និងបរិយាបន្ន។