Member of

News & Events | IIC University Of Technology
គណៈប្រតិភូនៃសាកលវិទ្យាល័យ Yunnan Open University (ចិន) បានចុះមកទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ IIC University of Technology រយៈពេល4ថ្ងៃ
គណៈប្រតិភូនៃសាកលវិទ្យាល័យ Yunnan Open University (ចិន) បានចុះមកទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ IIC University of Technology រយៈពេល4ថ្ងៃ ចាប់ពីថ្ងៃទី12 រហូតថ្ងៃទី15 ខែមិថុនា ឆ្នាំ2024។ ភាគីទាំងពីរបានដាក់សម្ពោធ "មជ្ឈមណ្ឌលអប់រំភាសាចិន នៃសាកលវិទ្យាល័យបើកទូលាយយូណាន (ចិន) នៅកម្ពុជា” និងការជួបពិភាក្សាកិច្ចសហប្រតិបត្តិការ។
ទន្ទឹមនឹងនេះភាគីទាំងពីរក៏បានពិភាក្សាគ្នា អំពីការបញ្ជូនសាស្ត្រាចារ្យបង្រៀនទៅវិញទៅមក ការផ្លាស់ប្តូរនិស្សិត កម្មវិធីបណ្តុះបណ្តាលមហាវិទ្យាល័យរួមគ្នា កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងកម្មវិធី "ភាសាចិន + ជំនាញ"។ ហើយភាគីទាំងពីរបានឈានដល់ការឯកភាពលើគម្រោងមួយចំនួនដូចខាងក្រោម:
1. សម្រាប់ការបណ្ដុះបណ្ដាលភាសាចិនតាមអនឡាញក្នុងពេលឆាប់ៗនៅចុងឆ្នាំខាងមុខនេះ
2. ទស្សនកិច្ចសិក្សារយៈពេលខ្លីទៅកាន់ទីក្រុងគុនម៉ិញ ប្រទេសចិន ក្នុងខែកញ្ញា ឆ្នាំ2024ឆាប់ៗនេះ
3. កិច្ចសហប្រតិបត្តិការនៃថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អនឡាញ។
ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរក៏បានធ្វើទស្សនៈកិច្ចផ្ទាល់ពីច្រវាក់ផលិតកម្មស្តង់ដារអន្តរជាតិរបស់រោងចក្រ ខ្មែរ ប៊ែវើរីជីស៕

——————————————————
***កម្មវិធីពិសេស
➊ បញ្ចុះតម្លៃ 25% ថ្នាក់បរិញ្ញាបត្រ/រង!
➋ ទស្សនកិច្ចសិក្សានៅទីក្រុងគុនម៉ិញ KUNMING លើកទី2 ឆ្នាំ2024 តម្លៃ 650$ (ថ្ងៃទី13-22 ខែកញ្ញា ឆ្នាំ2024) នៅសាកលវិទ្យាល័យ Yunnan Open University
➌ ការសិក្សានិងធ្វើការនៅតៃវ៉ាន់ កម្មវិធី 3+4 តៃវ៉ាន់ (សិក្សា3ឆ្នាំនៅវិទ្យាល័យ និងបរិញ្ញាបត្រ 4ឆ្នាំនៅសាកលវិទ្យាល័យ)
➍ ការផ្តល់ឥណទានអប់រំដល់និស្សិតពីគ្រឹះស្ថានដៃគូ
➎ ឱកាសការងារជាមួយក្រុមហ៊ុនអន្តរជាតិដៃគូ
—————
* សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមក IIC តាមរយៈ
អាសយដ្ឋានៈ អគារលេខ 069 ផ្លូវបេតុង (តាមបណ្តោយផ្លូវជាតិលេខ 1) ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( https://goo.gl/maps/or14QCNwWHb7LBpC7)
Our Channel: https://t.me/iic1999
ទូរស័ព្ទៈ 023 425 148 / 092 340 626 / 016 340 626
អ៊ីមេលៈ info@iic.edu.kh
វ៉ិបសាយៈ www.iic.edu.kh
ហ្វេសប៊ុកៈ www.facebook.com/iic1999
អាសយដ្ឋានអ៊ីឡឺននីងៈ elearning.iic.edu.kh
Untitled Document