ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ IIC បានចូលរួមមហាសន្និបាតសហប្រតិបត្តិការអន្តរជាតិស្ដីពីអប់រំឌីជីថល ឆ្នាំ2024 “ការបង្កើនសមត្ថភាពឌីជីថលសម្រាប់ការរៀនពេញមួយជីវិត” នៅក្រុងគុនមីង ប្រទេសចិន។
នាពេលថ្មីៗនេះ (26-27 តុលា 2024) ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា បានចូលរួមមហាសន្និបាតសហប្រតិបត្តិការអន្តរជាតិស្ដីពីអប់រំឌីជីថល ឆ្នាំ2024 ក្រោមប្រធានបទ “ការបង្កើនសមត្ថភាពឌីជីថលសម្រាប់ការរៀនពេញមួយជីវិត” នៅក្រុងគុនមីង ប្រទេសចិន។
សន្និបាតនេះបានប្រមូលផ្តុំទស្សនវិស័យ និងចំណេះដឹងពីអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រពីប្រទេសចិន កម្ពុជា ថៃ លុយហ្សង់បួ សឹង្ហបុរី បង់ក្លាដែស ម៉ាល់ឌីវ និងប្រទេសផ្សេងៗទៀត ដើម្បីពិភាក្សាអំពីវិធីសាស្ត្រលើកកម្ពស់ការអប់រំឌីជីថល និងជំរុញសមត្ថភាពឌីជីថលសម្រាប់ការរៀនពេញមួយជីវិត។
បញ្ជាក់ផងដែរថា សាកលវិទ្យាល័យ និងបណ្តាប្រទេសជុំវិញពិភពលោក កំពុងពង្រឹងការសិក្សាតាមអនឡាញ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការសហការអន្តរជាតិ។ ការសហការនេះនឹងជួយបង្កើនសមត្ថភាពអប់រំឌីជីថល និងពង្រឹងការរៀនពេញមួយជីវិតនៅក្នុងអនាគត។ ក្រោយបញ្ចប់សន្និបាតនេះ ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ បានបន្តដំណើរកំសាន្តទៅទីក្រុងប៉េកាំង៕