កម្មវិធីផ្សព្វផ្សាយទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្រោមប្រធានបទ «សេវាសាធារណៈល្អ រាស្រ្តស្រឡាញ់គាំទ្រ»
កម្មវិធីផ្សព្វផ្សាយទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្រោមប្រធានបទ «សេវាសាធារណៈល្អ រាស្រ្តស្រឡាញ់គាំទ្រ» កាលពីថ្ងៃចន្ទ ទី11 ខែវិច្ឆិកា ឆ្នាំ2024 នៅសាកលវិទ្យាល័យ IIC។ កម្មវិធីនេះបានរៀបចំឡើងដោយសហការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងសាកលវិទ្យាល័យ IIC ក្រោមអធិបតីភាពនៃ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ IIC និងលោក លី សុខជឺ ជំនួយការសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
កម្មវិធីនេះរៀបចំឡើងដើម្បីធ្វើការផ្សព្វផ្សាយអោយស្គាល់អំពី ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ 9 ធ្នូ និងអង្គភាពប្រឆាំងអំពើពុករលួយ ។ ជាមួយនេះកម្មវិធីនេះក៏បានផ្ដល់ឱកាសឱ្យសិក្ខាកាមចូលរួមសំណួរ-ចម្លើយយ៉ាងផុសផុល ដើម្បីជាចំណេះដឹងបន្ថែម និងការយល់ដឹងច្បាស់លាស់បន្ថែមពីអំពីការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕