ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ សាកលវិទ្យាល័យ IIC បានអញ្ជើញចូលរួមមហាសន្និបាតអន្តរជាតិរបស់សមាគមន៍សាកលវិទ្យាអន្តរជាតិ...
កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា បានអញ្ជើញចូលរួមមហាសន្និបាតអន្តរជាតិរបស់សមាគមន៍សាកលវិទ្យាអន្តរជាតិ (International Association of University-IAU) នៅសាកលវិទ្យាល័យសុភា (Sophia University) នាទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី 22 ដល់ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2024។
អ្នកចូលរួមមានជាង 500នាក់ ជាតំណាងសាកលវិទ្យាល័យជាង 200 និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត មកពីគ្រប់ទ្វីបនៃពិភពលោកបានមកចូលរួមមហាសន្និបាតអន្តរជាតិនេះ ក្រោមប្រធានបទ «តម្លៃសាកលវិទ្យាល័យ នៅក្នុងពិភពលោកមួយដែលកំពុងតែមានការប្រែប្រួលឥតឈប់ឈរ (University Values in a Changing World)»។
មហាសន្និបាតបានពិភាក្សាយ៉ាងច្រើនអំពី សារៈសំខាន់ និងតួនាទីរបស់សាកលវិទ្យាល័យនៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន ការចំណុះគ្នាទៅវិញទៅមក ពុទ្ធិនឹងផ្តល់ឱ្យមានការរីកលូតលាស់ សេរីភាពនៃការអប់រំ ស្វយ័តកម្មនៃស្ថាប័នអប់រំ តម្លៃរបស់សាកលវិទ្យាល័យនៃវិទ្យាសាស្ត្រអនុវត្តន៍ សាកលវិទ្យាល័យនិងអន្តរសកម្មភាពរបស់វារវាងបញ្ញាមនុស្សនិងបញ្ញាសិប្បនិម្មិត តម្លៃសាកលវិទ្យាល័យផ្អែកលើកិច្ចសហការអន្តរជាតិ តម្លៃសាកលវិទ្យាល័យ និងនវានុវត្តន៍ឌីជីថល របៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ 2030 និងឆ្នាំបន្តទៀតសម្រាប់សាកលវិទ្យាល័យ ឧត្តមសិក្សាឆ្ពោះទៅកាន់មនុស្សជាតិសាកល ការជំរុញសមភាព តម្លៃមនុស្ស និងវប្បធម៌សន្តិភាពតាមរយៈឧត្តមសិក្សា …៕