ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ IIC បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលត្រៀមចេញដំណើរទៅសិក្សាកម្មវិធី3+4តៃវ៉ាន់
កាលពីថ្ងៃទី23 ខែកក្កដា ឆ្នាំ2025 ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការសាកលវិទ្យាល័យ IIC បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលត្រៀមចេញដំណើរទៅសិក្សាកម្មវិធី3+4តៃវ៉ាន់ នាថ្ងៃទី25 ខែកក្កដា ឆ្នាំ2025 ខាងមុខនេះ។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិតបានធ្វើការណែនាំដល់សិស្សានុសិស្សទាំងអស់ដូចខាងក្រោម÷
ទី1. ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ការងារ
ទី2. ត្រូវមានសីលធម៌ល្អ មានភាពស្មោះត្រង់ គោរពវិន័យសាលា និងលក្ខខណ្ឌការងាររបស់ក្រុមហ៊ុន
ទី3. ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពការងារជាចម្បង
ទី4. ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយមិត្តសិស្សានុសិស្សជាតិ-អន្តរជាតិទាំងអស់ដែលរស់នៅរៀនសូត្រ និងបំពេញការងាររួមគ្នាដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ទំនាក់ទំនង និងចំណេះជំនាញ។
ជាទីបញ្ចប់ឯកឧត្តមបណ្ឌិតបានជូនពរដល់សិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យលើការសិក្សា ទទួលបាននូវសេចក្តីសុខ និងសេចក្តីចម្រើនក្នុងឱកាសស្នាក់នៅ និងរៀននៅតៃវ៉ាន់។
• កម្មវិធីសិក្សានៅតៃវ៉ាន់
✅កម្មវិធី 3+4 តៃវ៉ាន់ (សិក្សា3ឆ្នាំនៅវិទ្យាល័យ និងបរិញ្ញាបត្រ4ឆ្នាំ)
✅កម្មវិធី 1+3 តៃវ៉ាន់ (សិក្សាភាសាចិន1ឆ្នាំ និងបរិញ្ញាបត្រ3ឆ្នាំ)
• លក្ខខណ្ឌជ្រើសរើស
✅សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (សម្រាប់កម្មវិធី 3+4 តៃវ៉ាន់)
✅សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (សម្រាប់កម្មវិធី 1+3 តៃវ៉ាន់)
✅ចេញដំណើររៀងរាល់ឆ្នាំ នៃខែសីហា
✅ ទទួលចុះឈ្មោះរៀងរាល់ថ្ងៃ
• អត្ថប្រយោជន៍
✅ បានចេះភាសាចិនច្បាស់លាស់
✅អាចធ្វើការដើម្បីផ្គត់ផ្គង់ការសិក្សា និងអាចរស់នៅទីនោះបាន
✅ទទួលបានបទពិសោធន៍ និងវប្បធម៌ការងារល្អៗ
✅និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត…។ល។ និង ។ល។
• ជំនាញសម្រាប់កម្មវិធី 3+4 តៃវ៉ាន់
✅Computer Science
✅Micro Computer
✅Restaurant
✅Bakery
✅Culinary Arts and Hospitality Management Restaurants
•ជំនាញសម្រាប់កម្មវិធី 1+3 តៃវ៉ាន់
✅Computer Science and Information Engineering
✅Marketing and Logistics
✅Tourism and Leisure Business Management
———————————————————————————
* សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមក IIC តាមរយៈ
•
អាសយដ្ឋានៈ អគារលេខ 069 ផ្លូវបេតុង (តាមបណ្តោយផ្លូវជាតិលេខ 1) ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
(
https://goo.gl/maps/or14QCNwWHb7LBpC7)
•
Our Channel: https://t.me/iic1999
•
តេលេក្រាមៈ @IIC_1999
•
ទូរស័ព្ទៈ 023 425 148 / 092 340 626 / 016 340 626
•
អ៊ីមេលៈ info@iic.edu.kh
•
វ៉ិបសាយៈ www.iic.edu.kh
•
ហ្វេសប៊ុកៈ www.facebook.com/iic1999
•
អាសយដ្ឋានអ៊ីឡឺននីងៈ elearning.iic.edu.kh