Member of

News & Events | IIC University Of Technology
គណៈប្រតិភូរបស់ ECUT បានអញ្ជើញមកធ្វើ​ទស្សនកិច្ចសិក្សានៅ IIC
កាលពីថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2025 សាកលវិទ្យាល័យ IIC និងសាកលវិទ្យាល័យ East China University of Technology (ECUT) បានរៀបចំកម្មវិធីសហការមួយ ដែលមានការចូលរួមពីបុគ្គលិក នៃសាកលវិទ្យាល័យទាំងពីរ និងនិស្សិតចំនួន 60 នាក់។ កម្មវិធីនេះមានគោលបំណងសំខាន់ៗ 3 ដូចខាងក្រោម៖

ទី1៖ ទស្សនកិច្ចសិក្សា
គណៈប្រតិភូរបស់ ECUT បានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សា ដើម្បីពង្រឹងការយល់ដឹង និងទំនាក់ទំនងសហការរវាងសាកលវិទ្យាល័យទាំងពីរ ព្រមទាំងស្វែងយល់ពីកម្មវិធីសិក្សា និងឱកាសអភិវឌ្ឍន៍ការអប់រំ។

ទី2៖ សិក្ខាសាលា
សិក្ខាសាលាស្ដីពី «គន្លឹះដើម្បីទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យ ECUT» ដោយផ្តល់ព័ត៌មានសំខាន់ៗ រួមមាន៖ ព័ត៌មានសិក្សា មុខវិជ្ជាដែលបង្រៀនជាភាសាអង់គ្លេស គោលការណ៍ស្នើសុំវីសាចិន និងរបៀបដាក់ពាក្យស្នើសុំអាហារូបករណ៍។

ទី3៖ ​សម្ភោធការិយាល័យតំណាងរបស់ ECUT នៅសាកលវិទ្យាល័យ IIC
បានរៀបចំពិធីសម្ភោធការិយាល័យតំណាងរបស់សាកលវិទ្យាល័យ ECUT នៅសាកលវិទ្យាល័យ IIC ដើម្បីបង្ហាញពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការ និងបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងអប់រំរយៈពេលវែង។
កម្មវិធីនេះជាឱកាសដ៏ល្អសម្រាប់និស្សិត ដែលមានបំណងបន្តការសិក្សា នៅសាកលវិទ្យាល័យ ECUT ប្រទេសចិន។

***កម្មវិធីពិសេស***
➊ បញ្ចុះតម្លៃ 25% ថ្នាក់បរិញ្ញាបត្រ/រង!
➋ សិក្សា និងធ្វើការនៅតៃវ៉ាន់ កម្មវិធី 3+4 តៃវ៉ាន់ (សិក្សា 3ឆ្នាំនៅវិទ្យាល័យ និងបន្តថ្នាក់បរិញ្ញាបត្រ 4ឆ្នាំនៅសាកលវិទ្យាល័យ)
➌ សិក្សា និងធ្វើការនៅតៃវ៉ាន់ កម្មវិធី 1+3 តៃវ៉ាន់ (ភាសាចិន 1ឆ្នាំ និងថ្នាក់បរិញ្ញាបត្រ3ឆ្នាំ)
➍ ការផ្តល់ឥណទានអប់រំដល់និស្សិតពីគ្រឹះស្ថានដៃគូ
➎ ឱកាសការងារជាមួយក្រុមហ៊ុនអន្តរជាតិដៃគូ

————————————————————
* សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមក IIC តាមរយៈ
អាសយដ្ឋានៈ អគារលេខ 069 ផ្លូវបេតុង (តាមបណ្តោយផ្លូវជាតិលេខ 1) ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( https://goo.gl/maps/or14QCNwWHb7LBpC7)
Our Channel: https://t.me/iic1999
តេលេក្រាមៈ @IIC_1999
ទូរស័ព្ទៈ 023 425 148 / 092 340 626 / 016 340 626
អ៊ីមេលៈ info@iic.edu.kh
វ៉ិបសាយៈ www.iic.edu.kh
ហ្វេសប៊ុកៈ www.facebook.com/iic1999
អាសយដ្ឋានអ៊ីឡឺននីងៈelearning.iic.edu.kh
Untitled Document