គណៈប្រតិភូសាកលវិទ្យាល័យ IIC ចំនួន2រូប បានអញ្ជើញចូលរួមក្នុងកម្មវិធីវប្បធម៍អន្តរជាតិដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Yunnan Open University
កាលពីថ្ងៃទី12-14 ខែវិច្ឆិកា ឆ្នាំ2026 គណៈប្រតិភូសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា ចំនួន2រូប បានអញ្ជើញចូលរួមក្នុងកម្មវិធីវប្បធម៍អន្តរជាតិដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Yunnan Open University នៅទីក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីនេះមានការចូលរួមពីតំណាងអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមីង តំណាងអគ្គកុងស៊ុលនៃបណ្តាប្រទេសនានា ព្រមទាំងតំណាងស្ថាប័នអប់រំ គ្រឹះស្ថានសិក្សា អ្នកស្រាវជ្រាវ និងភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia) និងអាស៊ីខាងត្បូង (South Asia)។ ក្នុងកម្មវិធីនេះ តំណាងអគ្គកុងស៊ុល និងតំណាងប្រទេសនានាបានថ្លែងសុន្ទរកថាចែករំលែកទស្សនៈ និងបទពិសោធន៍ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរវប្បធម៌។
ដោយឡែក តំណាងសាកលវិទ្យាល័យ IIC ក៏បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្រោមប្រធានបទ៖ “Digital Education for the Preservation and Transmission of Cambodian Bamboo Craft Knowledge and Skills” ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការអភិរក្ស និងបន្តចំណេះដឹង ព្រមទាំងជំនាញសិប្បកម្មឫស្សីខ្មែរទៅកាន់មនុស្សជំនាន់ក្រោយ។
ជាមួយគ្នានេះ គណៈប្រតិភូសាកលវិទ្យាល័យ IIC ក៏បានចូលរួមក្នុងពិធីសម្ពោធ និងចុះហត្ថលេខាលើឯកសារទាក់ទងនឹងទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌលសិក្សានៅក្រៅប្រទេសរបស់សាកលវិទ្យាល័យ Yunnan Open University (Unveiling and Signing Ceremony of Headquarters of Overseas Learning Centers of Yunnan Open University) និងបានចូលរួមតាំងបង្ហាញស្នាដៃសិប្បកម្ម និងសិល្បៈប្រពៃណីខ្មែរ ដូចជា ឧបករណ៍តន្ត្រីបុរាណ និងសម្ភារៈប្រើប្រាស់ដែលផលិតពីឫស្សី ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិ និងបង្ហាញពីតម្លៃនៃសិល្បៈសិប្បកម្មខ្មែរទៅកាន់សហគមន៍អន្តរជាតិ។
ការចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់សាកលវិទ្យាល័យ IIC ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Yunnan Open University ព្រមទាំងពង្រីកទំនាក់ទំនងជាមួយស្ថាប័នអប់រំ និងដៃគូអន្តរជាតិនានា។ ជាពិសេស ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ស្រាវជ្រាវ និងវប្បធម៌ក្នុងវេទិកានេះ បានរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងអប់រំរវាងកម្ពុជា ចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ី។
កម្មវិធីពិសេស
➊ បញ្ចុះតម្លៃ 25% ថ្នាក់បរិញ្ញាបត្រ/រង!
➋ សិក្សា និងធ្វើការនៅតៃវ៉ាន់ កម្មវិធី 3+4 តៃវ៉ាន់ (សិក្សា 3ឆ្នាំនៅវិទ្យាល័យ និងបន្តថ្នាក់បរិញ្ញាបត្រ 4ឆ្នាំនៅសាកលវិទ្យាល័យ)
➌ សិក្សា និងធ្វើការនៅតៃវ៉ាន់ កម្មវិធី 1+4 តៃវ៉ាន់ (ភាសាចិន 1ឆ្នាំ និងថ្នាក់បរិញ្ញាបត្រ4ឆ្នាំ)
➍ ការផ្តល់ឥណទានអប់រំដល់និស្សិតពីគ្រឹះស្ថានដៃគូ
➎ ឱកាសការងារជាមួយក្រុមហ៊ុនអន្តរជាតិដៃគូ
——————————————————
* សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមក IIC តាមរយៈ
•
អាសយដ្ឋានៈ អគារលេខ 069 ផ្លូវបេតុង (តាមបណ្តោយផ្លូវជាតិលេខ 1) ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
(
https://goo.gl/maps/or14QCNwWHb7LBpC7)
•
Our Channel: https://t.me/iic1999
•
តេលេក្រាមៈ @IIC_1999
•
ទូរស័ព្ទៈ 023 425 148 / 092 340 626 / 016 340 626
•
អ៊ីមេលៈ info@iic.edu.kh
•
វ៉ិបសាយៈ www.iic.edu.kh
•
ហ្វេសប៊ុកៈ www.facebook.com/iic1999
•
អាសយដ្ឋានអ៊ីឡឺននីងៈelearning.iic.edu.kh