Member of

News & Events | IIC University Of Technology
សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា​ (IIC) ទទួលស្វាគមន៍គណៈប្រតិភូ East China University of Technology (ECUT)
នៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ2026 សាកលវិទ្យាល័យនៃបច្ចេកវិទ្យា​ បានទទួលស្វាគមន៍គណៈប្រតិភូមកពីសាកលវិទ្យាល័យ​ East China University of Technology​ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំរវាងសាកលវិទ្យាល័យទាំងពីរ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីការរៀបចំ និងអនុវត្តកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ 2+2 (Dual Degree Program) ដែលបានចុះអនុស្សរណៈយោគយល់ (MoU) រួចហើយ ដោយនិស្សិតនឹងសិក្សា 2ឆ្នាំនៅសាកលវិទ្យាល័យ IIC ក្នុងប្រទេសកម្ពុជា និង 2ឆ្នាំនៅ ECUT ក្នុងប្រទេសចិន ដើម្បីទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យទាំងពីរ។

កិច្ចពិភាក្សានេះគឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើតឱកាសសិក្សាអន្តរជាតិសម្រាប់និស្សិតកម្ពុជា ពង្រឹងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងស្ថាប័នអប់រំទាំងពីរ ព្រមទាំងជំរុញការអភិវឌ្ឍកម្មវិធីសិក្សាដែលមានគុណភាព ស្របតាមតម្រូវការទីផ្សារការងារក្នុងស្រុក និងអន្តរជាតិ។

***កម្មវិធីពិសេស***
➊ បញ្ចុះតម្លៃ 25% ថ្នាក់បរិញ្ញាបត្រ/រង!
➋ សិក្សា និងធ្វើការនៅតៃវ៉ាន់ កម្មវិធី 3+4 តៃវ៉ាន់ (សិក្សា 3ឆ្នាំនៅវិទ្យាល័យ និងបន្តថ្នាក់បរិញ្ញាបត្រ 4ឆ្នាំនៅសាកលវិទ្យាល័យ)
➌ សិក្សា និងធ្វើការនៅតៃវ៉ាន់ កម្មវិធី 1+4 តៃវ៉ាន់ (ភាសាចិន 1ឆ្នាំ និងថ្នាក់បរិញ្ញាបត្រ4ឆ្នាំ)
➍ ការផ្តល់ឥណទានអប់រំដល់និស្សិតពីគ្រឹះស្ថានដៃគូ
➎ ឱកាសការងារជាមួយក្រុមហ៊ុនអន្តរជាតិដៃគូ

——————————————————
* សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមក IIC តាមរយៈ
• អាសយដ្ឋានៈ អគារលេខ 069 ផ្លូវបេតុង (តាមបណ្តោយផ្លូវជាតិលេខ 1) ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( https://goo.gl/maps/or14QCNwWHb7LBpC7)
• Our Channel: https://t.me/iic1999
• តេលេក្រាមៈ @IIC_1999
• ទូរស័ព្ទៈ 023 425 148 / 092 340 626 / 016 340 626
• អ៊ីមេលៈ info@iic.edu.kh
• វ៉ិបសាយៈ www.iic.edu.kh
• ហ្វេសប៊ុកៈ www.facebook.com/iic1999
• អាសយដ្ឋានអ៊ីឡឺននីងៈelearning.iic.edu.kh
Untitled Document