I. ការបំពេញពាក្យស្នើសុំចុះឈ្មោះចូលរៀន
1. សូមបំពេញពាក្យស្នើសុំចុះឈ្មោះចូលរៀន និងទាញយកពាក្យស្នើសុំចុះឈ្មោះចូលរៀន Download Registration Form ដើម្បីបំពេញ
 2.	ភ្ជាប់មកជាមួយ៖ 
     •	លិខិតបញ្ជាក់ការសិក្សាចំនួន 1ច្បាប់ (សម្រាប់និស្សិតផ្ទេរការសិក្សា) 
    •	លិខិតបញ្ជាក់ព្រឹត្ដិបត្ដិពិន្ទុចំនួន 1ច្បាប់ (សម្រាប់និស្សិតផ្ទេរការសិក្សា) 
    •	វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ចំនួន 1ច្បាប់ (សម្រាប់និស្សិតផ្ទេរការសិក្សា) 
    •	សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ/ឯកសារពាក់ព័ន្ធ ចំនួន 1ច្បាប់ 
    •	រូបថត 4x6 ចំនួន 4សន្លឹក 
    •	បង្កាន់ដៃបង់ថ្លៃសិក្សា  
II. ការបង់ថ្លៃសិក្សា
1.	ជម្រើសទី1 ការដាក់ពាក្យតាមអនឡាញ៖ 
    •	បង់ថ្លៃសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក Wing Money ឬ ACLEDA Bank ឬ ABA Bank
    •	ផ្ញើរពាក្យស្នើសុំចុះឈ្មោះចូលរៀនដែលបំពេញរួចជា Soft Copy និងភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ ព្រមទាំងវិក័យបត្របង់ថ្លៃសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក មកកាន់អ៊ីមេល info@iic.edu.kh 
    •	សាកលវិទ្យាល័យនឹងឆ្លើយតបវិញដើម្បីបញ្ជាក់ថាលោកអ្នកចុះឈ្មោះបានជោគជ័យ 
2.	ជម្រើសទី2 ការដាក់ពាក្យដោយផ្ទាល់៖ 
    •	ព្រីនពាក្យស្នើសុំចុះឈ្មោះចូលរៀនដែលបានបំពេញរួច និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ ដើម្បីមកបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យដោយផ្ទាល់
 
 
    
    
