១-ទទួលស្គាល់ដោយរាជរដ្ឋាភិបាលតាមអនុក្រឹត្យលេខ១២៧អនក្រ.បក និងទទួលបានវិញ្ញាបនបត្រពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា (ACC) ជាបន្តបន្ទាប់។
២-កម្មវិធីសិក្សាស្តង់ដារអន្តរជាតិ អនុវត្តតាមប្រព័ន្ធក្រេឌីតពិតប្រាកដ និងឆ្លើយតបទៅនឹងទីផ្សារពលកម្មទាំងក្នុង និងក្រៅប្រទេស។
៣-សាស្រ្តាចារ្យខ្មែរ និងបរទេសមានសញ្ញាបត្រអនុបណ្ឌិត បណ្ឌិត ប្រកបដោយសមត្ថភាព និងពិសោធន៍បង្រៀនច្រើនឆ្នាំ។ បុគ្គលិកមានក្រមសីលធម៌ ពាក្យសំដីទន់ភ្លន់រួសរាយរាក់ទាក់ និងការទទួលខុសត្រូវ ។
៤-និស្សិត IIC មានគុណភាព សមត្ថភាព និងមានឱកាសខ្ពស់ក្នុងការងារ។
៥-និស្សិត IIC ទាំងអស់ត្រូវបានអនុញ្ញាតឱ្យរៀនកុំព្យួរទ័រសម្រាប់ការងារការិយាល័យ (Word, Excel, Power Point, and Internet) មួយវគ្គដោយឥតគិតថ្លៃ។
៦-និស្សិតអាចប្រើប្រាស់ Internet គ្រប់ពេលវេលា និងឥតគិតថ្លៃ សម្រាប់ធ្វើការសិក្សា និងស្រាវជ្រាវ។
៧-ដោយមានការទទួលស្គាល់ពីគុណភាព IIC បានទទួលបើកវគ្គបណ្តុះបណ្តាលជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រជូនមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងស្ថាប័នមួយចំនួនផងដែរ។
៨-គ្រប់បន្ទប់រៀនធំទូលាយ ស្អាត (គ្មានសសរកណ្តាលបាំង) និងបំពាក់ដោយម៉ាស៊ីនត្រជាក់ ទូរទស្សន៍ LCD ក្តារខៀនកញ្ចក់ ព្រមទាំងឧបករណ៍សិក្សាទំនើបៗ។
៩-និស្សិតពូកែ ត្រូវបានលើកទឹកចិត្ត និងជូនរង្វាន់។
១០-ទីតាំងអាគារលេខ069 ផ្លូវបេតុង (តាមបណ្តោយផ្លូវជាតិលេខ១) ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជិតមាត់ទន្លេ ប្រកបដោយខ្យល់អាកាសបរិសុទ្ធ ទេសភាពល្អត្រកាល ជាមួយនឹងទីធ្លាដ៏ធំទូលាយ និងអាគារសិក្សាផ្ទាល់ខ្លួន ៩ជាន់។
១១-មានបណ្ណាល័យធំទូលាយសម្បូរទៅដោយឯកសារសម្រាប់សិក្សា និងស្រាវជ្រាវ។
១២-មានក្លឹបតេក្វាន់ដូ ដែលផ្តល់ឱកាសឲ្យនិស្សិតអាចចូលហាត់បាន។
១៣-មានក្លឹបភាសាអង់គ្លេស (English Club) សម្រាប់ឲ្យនិស្សិតហ្វឹកហាត់និយាយភាសាអង់គ្លេសជារៀងរាល់ចុងសប្តាហ៍។