សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា

IIC UNIVERSITY OF TECHNOLOGY

Untitled Document
Untitled Document
ហេតុអ្វីត្រូវជ្រើសរើសយក IIC ?
១-ទទួលស្គាល់ដោយរាជរដ្ឋាភិបាល​​តាមអនុក្រឹត្យលេខ១២៧អនក្រ.បក និងទទួលបាន​​វិញ្ញាបនបត្រពីគណៈកម្មាធិការ​ទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា (ACC) ជាបន្តបន្ទាប់។
២-កម្មវិធីសិក្សាស្តង់ដារអន្តរជាតិ អនុវត្តតាមប្រព័ន្ធក្រេឌីតពិតប្រាកដ និងឆ្លើយតបទៅនឹងទីផ្សារពលកម្មទាំងក្នុង និងក្រៅប្រទេស។
៣-សាស្រ្តាចារ្យខ្មែរ និងបរទេសមានសញ្ញាបត្រអនុបណ្ឌិត បណ្ឌិត ប្រកបដោយសមត្ថភាព និងពិសោធន៍បង្រៀនច្រើនឆ្នាំ។ បុគ្គលិកមានក្រមសីលធម៌ ពាក្យសំដីទន់ភ្លន់រួសរាយរាក់ទាក់ និងការទទួលខុសត្រូវ ។
៤-និស្សិត IIC មានគុណភាព និងមានឱកាសខ្ពស់ក្នុងការងារ ជាពិសេសជាមួយក្រុមហ៊ុន ទ្រី ភាព គ្រុបដែលមានទីតាំងនៅ ១១ រាជធានី-ខេត្ត។
៥-និស្សិត IIC ទាំងអស់ត្រូវបានអនុញ្ញាតឱ្យរៀនកុំព្យួរទ័រ​​សម្រាប់ការងារការិយាល័យ (Word, Excel, Power Point, and Internet) មួយវគ្គដោយឥតគិតថ្លៃ។
៦-និស្សិតអាចប្រើប្រាស់ Internet គ្រប់ពេលវេលា និងឥតគិតថ្លៃ សម្រាប់ធ្វើការសិក្សា និងស្រាវជ្រាវ។
៧-ដោយមានការទទួលស្គាល់ពីគុណភាព IIC បានទទួលបើកវគ្គបណ្តុះបណ្តាល​ជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ​ជូនមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងស្ថាប័នមួយចំនួនផងដែរ។
៨-គ្រប់បន្ទប់រៀនធំទូលាយ ស្អាត (គ្មានសសរកណ្តាលបាំង) និងបំពាក់ដោយម៉ាស៊ីនត្រជាក់ ទូរទស្សន៍ LCD ក្តារខៀនកញ្ចក់ ព្រមទាំងឧបករណ៍សិក្សាទំនើបៗ។
៩-និស្សិតពូកែ ត្រូវបានលើកទឹកចិត្ត និងជូនរង្វាន់។
១០-ទីតាំងតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ជាប់មាត់ទន្លេ ប្រកបដោយខ្យល់អាកាសបរិសុទ្ធ ទេសភាពល្អត្រកាល ជាមួយនឹងទីធ្លាដ៏ធំទូលាយងាយ​ស្រួលដល់ការចតយានយន្ត ។
១១-មានបណ្ណាល័យធំទូលាយ​​សម្បូរទៅដោយឯកសារសម្រាប់សិក្សា និងស្រាវជ្រាវ។
១២-មានក្លឹបតេក្វាន់ដូ ដែលផ្តល់ឱកាសឲ្យនិស្សិតអាចចូលហាត់បាន។
១៣-មានក្លឹបភាសាអង់គ្លេស (English Club) សម្រាប់ឲ្យនិស្សិតហ្វឹកហាត់​និយាយភាសាអង់គ្លេស​ជារៀងរាល់ចុងសប្តាហ៍។
១៤-និស្សិត IIC ចុះតម្លៃ ២៥% សម្រាប់វគ្គភាសាអង់គ្លេសគ្រប់កម្រិត។
១៥-មានផ្តល់ប្រាក់កម្ចីសិក្សា សម្រាប់និស្សិតខ្វះខាតថវិកា។
 Untitled Document