សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា

IIC UNIVERSITY OF TECHNOLOGY

Untitled Document
Untitled Document
ដៃគូសហការអន្តរជាតិ

រហូតមកដល់បច្ចុប្បន្ន អាយអាយស៊ីបានពង្រឹងគុណភាពអប់រំយ៉ាងល្អប្រសើរ ដោយមានទីប្រឹក្សាបរទេស ២ រូប ដែលមានបទពិសោធន៍អប់រំរាប់សិបឆ្នាំ។

( ឯកឧត្តមបណ្ឌិតសាលកវិទ្យាធិការ និងទីប្រឹក្សាបច្ចេកទេសជនជាតិកាណាដាទាំងពីររូប )

អាយអាយស៊ី បានធ្វើការយ៉ាងជិតស្និតជាមួយសាកលវិទ្យាល័យមួយចំនួន លើកម្មវិធីសិក្សា និងមានការផ្លាស់ប្តូរបច្ចេកទេសអប់រំជាមួយស្ថាបន័ និងសាកលវិទ្យាល័យនានាជាច្រើនទៀតលើពិភពលោក ដូចជា ITC (ហ្សីណែវ) AFACT (ជប៉ុន) ASEM (ដាណឺម៉ាក) សាកលវិទ្យាល័យ Woosuk (កូរ៉េ) ក្រុមហ៊ុន DUNET (កូរ៉េ) World University Service of Canada (កាណាដា) និងសាកលវិទ្យាល័យមួយចំនួនទៀតដូចជានៅអង់គ្លេស ម៉ាឡេស៊ី សិង្ហបូរី ... ។ អាយអាយស៊ីគឺជាសមាជិកស្ថាបនិក របស់ SEATRANET ដែលមានសាកលវិទ្យាល័យចំនួន ៧ នៅក្នុង ASEAN ជាសមាជិកដូចខាងក្រោមៈ

  • IIC University Of Technology, Cambodia
  • Royal University of Law and Economics, Cambodia
  • Trisakti University, International Business School, Indonesia
  • Economic Research Institute for Trade (ERIT), Lao PDR
  • International Institute For Trade & Development (ITD), Thailand
  • Philippine Trade Training Centre (PTTC), The Philippines
  • Foreign Trade University, Vietnam

ដោយមានកិច្ចសហការល្អ សាកលវិទ្យាល័យ Woosuk នៅក្នុងបានឯកភាពទទួលនិស្សិត IIC ឲ្យទៅសិក្សាជារៀងរាល់ឆ្នាំ ហើយសាកលវិទ្យាល័យនេះក៏បានបញ្ជូននិស្សិតកូរ៉េឲ្យមកសិក្សានៅ IIC ផងដែរ។

( ក្រុមនិស្សិតកូរ៉េមកធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ IIC )

មិនត្រឹមតែបណ្តុះបណ្តាលទេ អាយអាយស៊ី បានជម្រុញយ៉ាងសកម្មលើផ្នែកស្រាវជ្រាវ ដើម្បីផ្សារភ្ជាប់ផ្នែកទ្រឹស្តី និងការអនុវត្តទៀតផង។ ជាលទ្ធផលយើងបានបោះពុម្ពសៀវ ភៅសិក្សារាប់រយមុខ។ សៀវភៅទាំងនេះមិនត្រឹមតែប្រើប្រាស់ជា ឯកសារសម្រាប់បង្រៀន និងស្រាវជ្រាវក្នុងអាយអាយស៊ីទេ ថែមទាំងប្រើប្រាស់ទូទៅតាមសាកលវិទ្យាល័យ និងស្ថាប័ននានា ផ្សេងៗទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយសារតែសមិទ្ធិ ទាំងនេះហើយ ទើបធ្វើឲ្យការបណ្តុះបណ្តាល និងការស្រាវជ្រាវរបស់ IIC ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

 Untitled Document